តើកក់សក់ប៉ុន្មានដងល្អ សម្រាប់សក់?
- 2015-07-24 12:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកក់សក់ប៉ុន្មានដងល្អ សម្រាប់សក់?
ចន្លោះមិនឃើញ
“តាមពិតទៅវាអាស្រ័យលើសរសៃសក់ និង សក់ខ្លី វែង បើសក់ខ្លី និង ស្ដើងកក់តែម្ដងបានហើយ តែបើសក់ក្រាស់ និង វែង គឺកក់ពីរដងជាមធ្យម"។ នេះជាការលើកឡើងរបស់ អ្នកស្រី នីតា ម្ចាស់ហាងកែសម្ផស្សមួយកន្លែងនៅម្ដុំស្ទឹងមានជ័យប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
ជាទូទៅនៅលើស្លាកសាប៊ូកក់សក់គេតែងណែនាំឲ្យកក់សក់ពីរដងក្នុង១ថ្ងៃ តែយើងមិនចាំបាច់ត្រូវតែធ្វើតាមនោះដែរ។ នីតា ដែលមានបទពិសោធន៍ជាអ្នកកាត់សក់ កក់សក់ និង កែសម្ផស្ស ជិត ១០ ឆ្នាំ បាននិយាយថា "ជាបទពិសោធន៍ ហើយក៏មានអតិថិជនខ្លះសួរខ្ញុំ ខ្ញុំតែងប្រាប់ថា ប្រសិនបើកក់សក់ ឬ ប្រើសាប៊ូ មិនត្រឹមត្រូវស្បែកក្បាល អាចបណ្ដាលឲ្យជ្រុះសក់ និង កើតអង្គែ។ ដូច្នេះ ការប្រើសាប៊ូកក់សក់ ដែលមានកម្រិតស្រាលមិនមានសារជាតិគីមី ប្រើដើម្បីលាងជម្រះធូលី និង ក្អែល ដែលនៅលើក្បាល គឺអាចប្រើបាន ប៉ុន្ដែ មិនត្រូវប្រើញឹកញាប់នោះទេ។ ខ្ញុំយល់ថា បើសក់យើងស្ដើងហើយខ្លីការកក់សក់តែម្ដងគ្រប់គ្រាន់ តែបើសក់វែង និង ក្រាស់ខ្លាំង ឬ ទៅណាមកណាមានធូលីដី គឺកក់ឲ្យបាន ២ ដងទើបជ្រះល្អ"។ ប៉ុន្តែ ម្ចាស់ហាងរូបនេះ បានណែនាំថា ក្រោយពីការកក់សក់រួច ត្រូវលាងសក់ឲ្យស្អាត គឺជា រឿងចាំបាច់មួយដែរ។ នេះជាការចែករំលែកបទពិសោធន៍ពី អ្នកស្រី នីតា ម្ចាស់ហាងនៅម្ដុំស្ទឹងមានជ័យ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា