“Feel Good” ភាពយន្ត​ថៃ​បង្ហាញ​ពី​រូបមន្ត​ស្នេហ៍​ពិត

  • 2015-07-15 16:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ទេ​ថា​​ចង់​មាន​ស្នេហា​សម​ប្រកប​ត្រូវ​តែ​មាន​រូបមន្ដ​? សំនួរ​មួយ​នេះ​មាន​ចម្លើយ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ចម្លើយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ស្មើ​នឹង​បទ​ពិសោធន៍​ធ្លាប់​បាន​ជួប​ ឬ​ក៏​ឆ្លង​កាត់​នោះ​ដែរ។ តើ​ស្នេហា​ជា​អ្វី? ស្នេហា​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​រំភើប​គ្រប់​គ្នា​មែន​ទេ?​

 

«Feel Good» ជា​ខ្សែ​ភាព​យន្ដ​ថ្មី​មួយ ដែល​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្នេហា​រវាង​មនុស្ស​ជុំវិញ​ខ្លួន មិន​ថា​ក្រុម​គ្រួសារ មិត្តភ័ក្ដ និង​គូស្នេហ៍។ មុន​វិស្សមកាល​ចូល​មក​ដល់ សិស្ស​នៅ​ក្នុង​វិទ្យាល័យ​ទាំង​អស់ ត្រូវ​ធ្វើ​កិច្ចការ​សាលា​មួយ​បរិយាយ​ពី​សេចក្ដី​ស្នេហា ដែល​បង្រៀន​ដល់​លោក​គ្រូ​វិទ្យាសាស្រ្ដ​មួយ​រូប។ តើ​ពូក​គេ​អាច​នឹង​សរសេរ​ពី​កិច្ចការ​នេះ​ល្អ​បាន​ដែរ​ឬ​ទេ ខណៈ​ដែល​ពួក​គេ​មិន​យល់​ថា​អ្វី​ជា​ស្នេហា​នោះ​ផង?

 

 

ដំណើរ​ផ្សង​ព្រេង​ដើម្បី​រក​អត្ថន័យ​នៃ​ក្ដី​ស្នេហា​ក៏​បាន​ចាប់​ផ្ដើម។ តើ​ពួក​គេ​នឹង​ជួប​រឿង​អ្វី​ខ្លះ​ក្នុង​កិច្ចការ​សាលា​ដ៏​កំប្លែង​មួយ​នេះ? កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​នៅ​រោងកុន​លំដាប់​អន្តរជាតិ Platinum Cineplx ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ៕​