Van Gaal ​ប្រកាស​លក់ Valdes ដោយ​សារ​មិន​ស្ដាប់​បញ្ជា

  • 2015-07-16 17:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ​នឹង​លក់​អ្នក​ចាំ​ទី Victor Valdes ​ចេញ​បន្ទាប់​ពី​លោក Louis van Gaal ​បាន​បញ្ជាក់​ថា​កីឡាករ​រូប​នេះ​បង្ហាញ​អាកប្បកិរិយា​មិន​ល្អ​ និង​មិន​ស្ដាប់​បញ្ជា​ថ្នាក់​ដឹក​នាំ។

 

 

លោក Van Gaal ​បាន​និយាយថា៖ "ខ្ញុំ​មិន​យក​ Valdes ​មក​លេង​នៅ Pre-Season ​នេះ​ដោយសារ​តែ​គាត់​មិន​ស្ដាប់​តាម​ទស្សនវិជ្ជា​របស់​ខ្ញុំ។ គាត់​បាន​បដិសេធ​មិន​លេង​ឈុត​យុវជន​កាល​ពី​រដូវ​កាល​មុន។ ទស្សនវិជ្ជា​ជា​របៀប​ដែល​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ធ្វើ​តាម ហើយ​ប្រសិន​បើ​អ្នក​មិន​អាច​ទេ​នោះ មាន​តែ​ត្រូវ​ចាកចេញ​ហើយ។ សម្រាប់​ក្រុម​គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ដែល​ត្រូវ​បាត់​បង់គាត់ ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ជំហរ​ទស្សនវិជ្ជា​របស់​យើង”។

 

​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន Sergio Romero ដែល Man Utd ចាប់​អារម្មណ៍

 

អ្នក​ចាំ​ទី​វ័យ​៣៣​ឆ្នាំ​ខាង​លើ​ទើប​តែ​ចូល​រួម​ជាមួយ Manchester United ​នៅ​ខែ​មករា​ដើម​ឆ្នាំ​នេះ​ទេ​ដោយ Free Transfer ​បន្ទាប់​ពី​រូបគេ​ចាកចេញ​ពី Barcelona ​នៅ​ឆ្នាំ​២០១៤។ ​ទន្ទឹម​នឹង​ការ​ប្រកាស​លក់​កីឡាករ​រូប​ដែរ បិសាច​ក្រហម​បាន​សម្លឹង​ឃើញ​អ្នក​ជំនួស​រួច​ទៅ​ហើយ​ដែរ​គឺ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាហ្សង់ទីន Sergio Romero ​ដែល​អស់​កុងត្រា​ជាមួយ​ក្លិប​ Sampdoria ពោល​គឺ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​អាច​ទៅ​លេង​នៅ​ក្លិប​ណា​ក៏​បាន​ដែរ​ឱ្យ​តែ​គេ​ពេញ​ចិត្ត៕

 

ចុចអាន៖កីឡាករ​ណា​ខ្លះដែល​ Man Utd ​ទិញ​មក​ត្រូវ​ និង​ខុស​ក្នុង​ប្រវត្តិសាស្ត្រ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail