ទេព បូព្រឹក្សនឹងប្ដឹងអ្នកកាត់តរូបស្រាតរបស់នាង
- 2015-07-16 21:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេព បូព្រឹក្សនឹងប្ដឹងអ្នកកាត់តរូបស្រាតរបស់នាង
ចន្លោះមិនឃើញ
“ខ្ញុំ និង គ្រួសារនឹងប្ដឹងអ្នកដែលបានកាត់តរូបភាពអាក្រាតកាយរបស់ខ្ញុំ។ រឿងនេះមានរួចម្ដងហើយតាំងពីពេលខ្ញុំចេញ Solo អាល់ប៊ុម កាលពីដើមខែនេះ។ កាលពីលើកមុនខ្ញុំមិនចង់ដេញដោល ព្រោះមិនចង់មានរឿងវែងឆ្ងាយ"។ ស្រីស្រស់ធ្មេញច្រពើសប្រាប់ Sabay។
រូបភាពដែលគេចែកចាយនៅលើបណ្ដាញសង្គម
តារាស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបន្តទៀតថា៖ "ខ្ញុំសូមបដិសេធថា នោះមិនមែនជារូបនាងខ្ញុំទេ ហើយខ្ញុំក៏មិនខ្ចីយកខួរក្បាលទៅគិត ឬធ្វើទង្វើឆ្កួតៗនោះជាដាច់ខាត។ ដំណើរដើមទងដែលធ្វើឲ្យកើតរឿងនេះឡើង ព្រោះដំបូងឡើយខ្ញុំបានចេញ Solo អាល់ប៊ុម នៅដើមខែនេះ ហើយមានមិត្តក្នុង Facebook អ្នកខ្លះក៏គាំទ្រ ហើយអ្នកខ្លះទៀតក៏មិនបានគាំទ្ររហូតដល់មានអ្នកបង្ហោះជាវីដេអូបន្ទោសដល់ក្រុមហ៊ុនទៀតផង”។
នាងក៏បាននិយាយផ្ដាំដល់បណ្ដាញសារព័ត៌មានដទៃ ដែលបានចុះផ្សាយថា មុននឹង សរសេរ ឬចុះផ្សាយអ្វីមួយ ត្រូវទូរសព្ទមកសួរបញ្ជាក់ពីសមីខ្លួនគេអត់ ឬក៏ចេះតែចុះឲ្យបានព័ត៌មានដើម្បីផ្សាយ។
និយាយដោយសំឡេងស្អក និង ក្អកផងនោះ បូព្រឹក្ស បានបន្ថែមថា តាមពិតក្នុងអាល់ប៊ុមទើបនឹងចេញនោះ គឺជា ចម្រៀងចាស់ៗតាំងពីកន្លះឆ្នាំមុន ដែលក្រុមហ៊ុនបានចេញឲ្យតែប៉ុណ្ណោះ។ នាងក៏បានសង្កត់ន័យធ្ងន់ថា៖ "ក្នុងនាមខ្ញុំជាតារាចម្រៀងល្បីឈ្មោះមួយរូប ហេតុអ្វីគ្រាន់តែចេញចម្រៀងនោះវាមានអីខុស ណាមួយខ្ញុំក៏ខានចេញណាស់ហើយដែរ៕”
អត្ថបទ៖ទ្រី រ៉ាវី