​​​រមណីយដ្ឋាន​ "បន្ទុះ​ភ្នំភ្លើង​ប៉ារ៉ាហូ" មាន​អ្វី​ប្លែក?

  • 2015-07-17 13:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ប៉ារ៉ាហូ" ជា​រមណីដ្ឋាន​ធម្មជាតិ​ស្រូប​ទាញ​ទេសចរ​ជាតិ​អន្តរជាតិ​យ៉ាង​សកម្ម របស់​ប្រទេស​ប្រជុំ​កោះ​ ឥណ្ឌូណេស៊ី។ រណ្ដៅ​ជ្រៅ ​នៅ​តែ​ហុយ​ផ្សែង​ភាយៗ ស្ថិត​ក្នុង​ឧទ្យានជាតិ​ តាងគូបាន ប៉ារ៉ាហូ ​​ស្ថិត​នៅ​ភាគ​ខាង​ជើង​​​​ក្រុង​បានឌុង ​ប្រមាណ ៣០គីឡូម៉ែត្រ។ ​​

បុរស​វ័យ​សាម​ប្លាយ ​មាឌ​ធំដំបង ​ប៊ូហាន ​ជា​​មគ្គុទ្ទេសក៍​ ​ប្រចាំ​រមណីយដ្ឋាន​ខ្ពង់រាប​មួយ​នេះ​បាន​ឲ្យ​Sabay ដឹង​ថា សម្រាប់​ថ្ងៃ​ធម្មតា​​​ក្នុង​មួយ​ថ្ងៃៗ ​មាន​ភ្ញៀវ​ទេសចរ​មិន​តិច​ជាង ៥០០នាក់​ទេ ​មក​កម្សាន្ត ​សំណល់​បន្ទុះ​ភ្នំភ្លើង​មួយ​នេះ។ លោក​ថា "ភ្ញៀវ​ខ្ញុំ​ភាគ​ច្រើន​គេ​ចង់​មក​មើល​រណ្ដៅ​បន្ទុះ​ភ្នំភ្លើង និង​មក​យក​ខ្យល់​អាកាស​ត្រជាក់​ បរិសុទ្ធ​នៅ​តំបន់​ភ្នំ ”។

 

កញ្ញា រដ្ឋា ​ទេសចរ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា រមណីយដ្ឋាន​នេះ​កន្លង​ទៅ

 

ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​វិញ ​ត្រូវ​បាន​បែងចែក​ជា ២​ប្រភេទ សម្រាប់​ភ្ញៀវ​ជាតិ និង​ទេសចរ​បរទេស។ ប្រភព​ប្រចាំ​បញ្ជរ​លក់​សំបុត្រ​តាំង​ពី​ជើង​ភ្នំ (ច្រក​ចូល) ​បញ្ជាក់​ថា ​២០ម៉ឺន​រ៉ូពី (ប្រមាណ ១៥ដុល្លារ) ​សម្រាប់​បរទេស និង ​តែ២៥ ០០០​រ៉ូពី​ (២ដុល្លារ) ប៉ុណ្ណោះ ​សម្រាប់​ទេសចរ​ក្នុងស្រុក។ សម្រាប់​ម៉ោង​ពេល​បើក​​វិញ គឺ​​​ចាប់​ពី​ម៉ោង ៥ព្រឹក ដល់ ៥ល្ងាច។

 

បានឌុង ​​​ជា​​ក្រុង​មួយ​លំដាប់​ទី៣ ​​របស់​ឥណ្ឌូណេស៊ី ដែល​មាន​ចម្ងាយ​​ខ្ទង់ ១៥០គីឡូម៉ែត្រ ​ពី​ក្រុង​ធំ ​ចាកាតា។ ក្រុង​មួយ​នេះ ​មាន​ប្រជាជន ២,៥លាន​នាក់ ​គិត​ត្រឹម​ឆ្នាំ ២០១៤។

 

វីដេអូ៖

 

អាន៖ បណ្ដែត​អារម្មណ៍​​ពី​ទិដ្ឋភាព​ប្រជុំ​កោះ​ “ហាលុង​បេ” ​ប៉ុន្មាន​សន្លឹក​​​​ព្រឹក​នេះ

អាន៖១១សន្លឹក​​ពី​កោះ​រុង ឃើញ​ហើយ​លង់​ស្នេហ៍ ​មិន​សរសើរ​មិន​បាន​

 

 

ដោយ៖ ខ្លាឃ្មុំតូច

អត្ថបទពេញនិយម