SanDisk ​​ចេញ​លក់ Flash ឥត​ខ្សែ​ដើម្បី​ជួយ​បង្កើន​Space លើ​Smartphone

  • 2015-07-17 14:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​​​និង​មាន​បទពិសោធន៍ ២៧ឆ្នាំ ​លើ​ដំណោះស្រាយ​Flash Storage SanDisk ថ្មីៗ​នេះ​​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ​បទពិសោធន៍​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​ ​ ​ក្នុង​ការ​Access ​​​​​​​ចូល​ប្រើ​ទិន្នន័យ​សំខាន់ៗ​ទាំង រូបថត ​និង​វីដេអូ​​ ​ពី​Smartphone ផ្សេងៗ​គ្នា កុំព្យូទ័រ ​​ឬ​Tablet ជា​ដើម ​តាមរយៈ Flash ​​ឥត​ខ្សែ (Wireless Flash Drive)។

 

SanDisk អះអាង​ថា ​ដំណោះ​ស្រាយ​នៃ​អង្គចង​ចាំ​​ឥត​ខ្សែ នេះ​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​​វិបត្តិ​២ ​ដែល​មាន​កើត​មាន​ឡើង​យ៉ាង​រ៉ាំរៃ​សម្រាប់​សម័យ​ឌីជីថល។ ១. សម្រួល​ការ​ផ្ទេរ​ទិន្នន័យ​ពី​ម៉ាស៊ីន​១ ទៅ​ម៉ាស៊ីន១ ​កាន់​តែ​ងាយ​ស្រួល ២. Smartphone ​មាន​អង្គចងចាំ​តូច ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​

 

Flash Drive ឥត​ខ្សែ​ដែល​SanDisk ទើប​ប្រកាស​​ចេញ​លក់

 

សាក​គិត​ទៅ​មើល៍ សម្រាប់​អ្នក​ដែល​​ចូល​ចិត្ត​Selfie ថតរូប ​ឬ​ថត​វីដេអូ ​ហើយ​ប្រើ​iPhone ស៊េរី​ទំនើប 6/6+ ត្រឹម 16GB ចឹង​​រាល់​ទិន្នន័យ​ទាំង​នោះ​ពេល​អស់​ម៉េមូរី យក​ទៅ​ណា? ចម្លង​ចូល​កុំព្យូទ័រ? ទុក​អនឡាញ (Cloud)? SanDisk សង្កត់​ធ្ងន់​ថា ​មិន​ស្រួល​ទេ ហើយ​អ្នក​ប្រើប្រាស់​ត្រូវ​ការ​អ្វី​ដែល​ថ្មី ហើយ​ងាយ​​​​នេះ។

 

Flash Drive ឥត​ខ្សែ​​ដែល​SanDisk បង្កើត​ឡើង​មាន​ 16/32/64/128GB ហើយ​តម្លៃ​ចាប់​ពី ៣០ រហូត​ដល់ ​១០០ដុល្លារ​អាមេរិក។ ឥឡូវ​នេះ​ ក្រៅ​ពី​ធានា ១ឆ្នាំ​ពេញ Wireless Flash Drive មាន​លក់​លើ ​Amazon, BestBuy​ និង​ SanDisk​ ហើយ។

 

 

ដោយ៖ ខ្លាឃ្មុំតូច ប្រភព៖ businesswire​

អត្ថបទថ្មី