ស្រាទំពាំងបាយជូរមួយកែវ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះផង?
- 2015-07-17 17:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាទំពាំងបាយជូរមួយកែវ មានអត្ថប្រយោជន៍ច្រើនយ៉ាងនេះផង?
ចន្លោះមិនឃើញ
ក្រុមស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Alberta ប្រទេសកាណាដា បានបង្ហាញថាអត្ថប្រយោជន៍ស្រាទំពាំងបាយជូរចំពោះសុខភាព មានដូចគ្នាទៅនឹងការហាត់ប្រាណដែរ។
បើយោងតាមប្រធានក្រុមអ្នកស្រាវជ្រាវ លោក Jason Dyck បានបង្ហាញថាការរកឃើញថ្មីនេះនឹងជួយឲ្យមនុស្សគ្មានលទ្ធភាពធ្វើលំហាត់ប្រាណ អាចជំនួសវិញដោយការផឹកស្រាទំពាំងបាយជូរ ដើម្បីពង្រឹងរាងកាយ មុខងារបេះដូង ព្រមទាំងសាច់ដុំ។
”ខ្ញុំគិតថា Resveratrol (សារជាតិម្យ៉ាងដែលមាននៅក្នុងរុក្ខជាតិ ជាពិសេសទំពាំងបាយជូរក្រហម) អាចជួយអ្នកជំងឺមួយចំនួន ដែលចង់ហាត់ប្រាណ ប៉ុន្តែរាងកាយមិនអំណោយផល"។ ប្រធានក្រុមអ្នកស្រាវជ្រាវបញ្ជាក់។
អ្នកស្រាវជ្រាវរូបនេះបានបន្តទៀតថា សារជាតិ Resveratrol អាចជំនួសការហាត់ប្រាណបាន និងមានអត្ថប្រយោជន៍ស្មើនឹងលំហាត់ប្រាណដែលពួកគេអាចធ្វើបាន។ ការពិភាក្សាទាក់ទងនឹងអត្ថប្រយោជន៍របស់ស្រាទំពាំងបាយជូរ ត្រូវបានចងក្រងជាឯកសារយ៉ាងល្អ។
ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា អ្នកទទួលទានស្រាទំពាំងបាយជូរមួយកែវក្នុងមួយថ្ងៃ អាចមានហានិភ័យកើតជំងឺវង្វេងវង្វាន់ ឬរោគមហារីកតិច និងមានផលល្អចំពោះបេះដូង។ លើសពីនេះ វាអាចប្រឆាំងនឹងភាពចាស់ជរា ព្រមទាំងគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។
យ៉ាងណាក្ដី ការទទួលទានស្រាទំពាំងបាយជូរនេះ អាចមានអត្ថប្រយោជន៍ចំពោះសុខភាព លុះត្រាតែទទួលទានក្នុងបរិមាណសមរម្យប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកទទួលទានច្រើនពេក វាអាចមានគ្រោះថ្នាក់ដល់សុខភាព ដូចគ្នានឹងឱសថដែរ៕
ចុចអាន៖ ហេតុអ្វីគួរញ៉ាំទឹកភ្លាមក្រោយពេលក្រោកពីគេង?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ jewsnews