ហេតុអ្វីគួរញ៉ាំទឹកភ្លាមក្រោយពេលក្រោកពីគេង?
- 2015-07-08 16:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគួរញ៉ាំទឹកភ្លាមក្រោយពេលក្រោកពីគេង?
ចន្លោះមិនឃើញ
មនុស្សជាច្រើនដឹងថាក្នុងមួយថ្ងៃគួរញ៉ាំទឹកឲ្យបានជាមធ្យម២លីត្រ ដើម្បីឲ្យសុខភាពបានប្រសើរ។ទន្ទឹមនឹងនេះ ការញ៉ាំទឹកភ្លាមៗក្រោយពេលក្រោកពីគេងក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងការទ្រទ្រង់សុខភាពក៏ដូចជាជួយថែសម្រស់ឲ្យនៅក្មេងបានផងដែរ។ ញ៉ាំទឹកមួយកែវភ្លាមៗក្រោយពេលក្រោកពីគេងអាចជួយដល់សុខភាពបានច្រើន ដែលមានដូចជា៖
១. ផលិតឈាម
ក្រោកពីគេងភ្លាមញ៉ាំទឹកមួយកែវ ជួយដល់ដំណើរការផលិតបង្កបង្កើតឈាមពោលគឺផលិតឈាមថ្មី និងជួយការពាររាងកាយពីជំងឺមួយចំនួនបាន។
២. ជួយធ្វើឲ្យស្បែកមានសុខភាពល្អ
ពេលអ្នកញ៉ាំទឹកភ្លាមក្រោយពីដំណេក ជួយបញ្ចេញជាតិពុលពីក្នុងឈាម និងសារពាង្គកាយបានជាពិសេសទៅទៀតនោះគឺធ្វើឲ្យស្បែកស្រស់ថ្លា និងពន្យារភាពចាស់ជ្រីវជ្រួញនៃស្បែក។
៣. ថែរក្សាប្រព័ន្ធទឹករងៃ
ញ៉ាំទឹកពេលព្រឹកព្រលឹមជួយការពារក្រពេញទឹករងៃដោយវាផលិតទឹករងៃដែលជួយការពារឈាមកុំឲ្យឆ្លងមេរោគផ្សេងៗ។ ក្រៅពីនេះវាជួយរក្សាសារធាតុរាវក្នុងរាងកាយឲ្យមានតុល្យភាព។
៤. រក្សាទម្ងន់ឲ្យនៅថេរ
ទឹកជួយដល់ការរំលាយអាហារក្នុងរាងកាយ។ ដូចនេះប្រសិនបើអ្នកចង់រក្សាទម្ងន់ឲ្យនៅថេរ ការញ៉ាំទឹកភ្លាមៗក្រោយក្រោកពីគេងអាចជួយអ្នកបាន។
៥. ព្យាបាលជំងឺ
ទឹកជួយសំអាតជម្រះជាតិពុលពីក្នុងរាងកាយ ហើយអ្វីដែលជាពិសេសនោះគឺវាជួយព្យាបាលជំងឺមួយចំនួនបានទៀតផង ដូចជាការរាករូស ក្អួតចង្អោរ ជំងឺតម្រងនោម បង្ការពីជំងឺមហារីកជាដើម។
ទម្លាប់ញ៉ាំទឹកពីព្រឹកព្រលឹមក្រោយពេលក្រោកពីគេងគឺជួយឲ្យសុខភាពបានល្អ។ ការញ៉ាំទឹកមុនពេលអ្នកបរិភោគអាហារពេលព្រឹកមួយម៉ោងគឺការប្រសើរ។
តើប្រិយមិត្តបានសាកល្បងហើយឬនៅ? តោះ! ចាប់ផ្ដើមបង្កើតទម្លាប់ដ៏ល្អនេះចាប់ពីព្រឹកស្អែកតទៅ!
ចុចអាន៖ វិធីងាយៗបំបាត់ស្នាមជាំខ្មៅលើកែងដៃ និងជង្គង់
ចុចអាន៖ វិធីបំបាត់ស្នាមសង្វារដោយមិនបាច់ចំណាយច្រើន
ចុចអាន៖ វិធីបណ្ដុះក្រចកឲ្យដុះលឿន វែង និងរឹងមាំ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ organicmedic