ពិសេសមែន! បម្លែងភ្លើងទៀនទៅជាថាមពលអគ្គិសនី សាកថ្មទូរសព្ទ
- 2015-07-18 16:01:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសមែន! បម្លែងភ្លើងទៀនទៅជាថាមពលអគ្គិសនី សាកថ្មទូរសព្ទ
ចន្លោះមិនឃើញ
ដើម្បីដោះស្រាយបញ្ហាគ្មានអគ្គិសនីសម្រាប់បញ្ចូលថ្មទូរសព្ទ ក្រុមអ្នកជំនាញមួយក្រុមនៅរដ្ឋ San Francisco សហរដ្ឋអាមេរិក បានផលិតឧបករណ៍ទំនើបមួយឈ្មោះ Candle Charger ដែលប្រើពន្លឺទៀន ដើម្បីបញ្ចូលថ្ម Smartphone និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។
បើតាមការឱ្យដឹងពីអ្នកជំនាញ Candle Charger នេះ ប្រើប្រដាប់បម្លែងកម្តៅ (Thermoelectric generator) ដើម្បីបម្លែងកម្ដៅពីភ្លើងទៀន ឱ្យទៅជាថាមពលពលអគ្គិសនី ដោយផ្តល់ថាមពលកម្រិត ២,៥វ៉ាត់ សមល្មមអាចប្រើដើម្បីបញ្ចូលថ្ម Smartphone កាមេរ៉ា និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀតបាន។
Candle Charger នេះត្រូវបានបំពាក់ Thermoelectric generator ដោយមានកន្លែងសម្រាប់ចាក់ទឹក ហើយបន្ទាប់មកយកទៀនមកដុតបញ្ឆេះពីក្រោម ឲ្យកើតម្តៅ ហើយនឹងត្រូវបម្លែងទៅជាថាមពលអគ្គិសនី។
បច្ចុប្បន្នគម្រោងផលិតឧបករណ៍ Candle Charger ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ Kickstarter ដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់ចំនួន ហើយនឹងដាក់លក់លើទីផ្សារក្នុងតម្លៃ ៦៥ដុល្លារ ក្រោយពេលគម្រោងទទួលបានជោគជ័យ៕
https://www.youtube.com/watch?v=10KdqhN1kdI
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ dailymail