រឿង​ "សាមកុក" ​ទាំង​ពីរ​​ជំនាន់​មួយ​ណា​ល្អ​មើល​ជាង?

  • 2015-07-22 14:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"​សាមកុក" ​ជា​ប្រភេទ​រឿង​ប្រលោមលោក​បុរាណ​​ដែល​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​នៅ​ពេល​​បែង​ចែក​នគរ​ជា​បី​គឺ Wei , Shu និង Wu ។ ចំណែក​ឯ​តួ​សំខាន់​ៗ​ក្នុង​រឿង​មាន​ដូច​ជា លីវ ប៉ី, ចាង ហ្វៃ, គួន យូនិង ឆាវឆាវ។ រឿង​នេះ​​ត្រូវ​បាន​ថត​ជា​រឿង​ភាគ​ពីរ​ដង​​គឺ​ “Romance of the Three Kingdoms” នៅ​ឆ្នាំ​១៩៩៤ និង "Three Kingdoms” នៅ​ឆ្នាំ​២០១០។ ជឿជាក់​ថា​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​មើល​រឿង​ទាំង​២​​ស៊េរី​នេះ។ ដូច្នេះ​គិត​ថា​រឿង​មួយ​ណា​ល្អ​មើល​ជាង​គេ?

 

១. Romance of the Three Kingdoms (១៩៩៤)

 

រឿង​ស៊េរី​ដំបូង​នេះ​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ដំបូង​ក្នុង​ឆ្នាំ​១៩៩៤ និងផលិត​ដោយ​ទូរទស្សន៍​ចិន CCTV។ រឿង​នេះ​មាន​​ចំនួន​៨៤​ភាគ​និង​មួយ​ភាគ​មាន​​​​៤៥​នាទី។ ចំណុច​អស្ចារ្យ​នៃរឿង​បុរាណ​ចិន​នេះ​ គឺ​ការ​ចំណាយ​ពេល​ជាង​៤​ឆ្នាំ​ទើប​បញ្ចប់​ការ​ថត​រួច​រាល់​និង​មាន​តួ​សម្ដែង ៤០០ ០០០​នាក់​។ រី​ឯ​តួ​សម្ដែង​សំខាន់​ក្នុង​រឿង​មាន​ដូច​ជា Sun Yanjun ដើរ​តួ​ជា លីវ ប៉ី, Bao Guo'an សម្ដែង​ជា ឆាវឆាវ, Lu Shuming ធ្វើជា គួន យូនិង ​Li Jingfei ជា ចាង ហ្វៃ។

 

 

២. Three Kingdoms (២០១០)

 

​ចំពោះ​រឿង​ថ្មី​នេះ​ក៏​មិន​សូវ​មាន​ភាព​ប្រែប្រួល​ពី​ស៊េរី​ទីមួយ​​ប៉ុន្មាន​ទេ​គឺ​គ្រាន់​តែ​ប្ដូរ​តួ​សម្ដែង​ថ្មី​ប៉ុណ្ណោះ។ " Three Kingdoms” ដឹក​នាំ​សម្ដែង​ដោយ​ Gao Xixi និង​បាន​ចំណាយ​លើ​ការ​ថត​អស់​ទឹក​ប្រាក​ប្រមាណ ១៨០លាន​យន់​ (ប្រហែល ៣០​លាន​ដុល្លារ) ហើយ​បាន​ចាក់​បញ្ចាំង​ផ្សាយ​ដំបូង​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១០។ រឿង​នេះ​មាន​ការ​គាំទ្រ​ច្រើន​ទាំង​ក្នុង​ស្រុក​​និង​ក្រៅ​ប្រទេស ​ហើយ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១២​ វា​បាន​រក​ប្រាក់​ចំណូល​ដល់​ទៅ ៨០០លានយន់ (ប្រមាណ​១៣៣,៣លាន​ដុល្លារ)។ តារា​សម្ដែង​សំខាន់​ក្នុង​រឿង​រួម​មាន៖ Chen Jianbin ធ្វើ​ជា ឆាវឆាវ, Yu Hewei សម្ដែង​ជា​ លីវ ប៉ី, Yu Rongguang ដើរ​តួ​ជា គួន យូនិង Kang Kai ជា ចាង ហ្វៃ។

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ wiki​​

​​​​