គួរ​ ឬ​មិន​គួរ យក​សង្វៀន​ស្តាត​ចាស់​ជា​កន្លែង​ដាក់​កង់-​ម៉ូតូ?

  • 2015-07-23 22:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ដែល​ជា​កន្លែង​សម្រាប់​រៀប​ចំ​ការ​ប្រកួត​កីឡា​នៅ​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​(ស្តាត​ចាស់)​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​ដាក់​កង់​-​ម៉ូតូ​ពេល​​ប្រកួត​​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥នេះ។

 

អគារ​​ដែល​មាន​ដំបូល​​ និង​​​កន្លែង​អង្គុយ​​ជុំ​វិញ​​ជា​ថ្នាក់​ៗ​នៅ​ស្តាត​ចាស់​​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​ បាល់ទះ​ ឬ​កីឡា​អ្វី​ផ្សេង​ទៀត ឬ​ក៏​សម្ពោធ​កម្មវិធី​ណា​មួយ។ ទោះ​យ៉ាង​ណា​ថ្មី​ៗ​នេះ​ ការ​​ប្រកួត​លីក​បាល់ទាត់​កំពូល​កម្ពុជា​២០១៥​ ត្រូវ​បាន​គេ​ឃើញ​យក​អគារ​មួយ​នេះ​ធ្វើ​ជា​កន្លែង​ដាក់​ផ្ញើ​កង់-ម៉ូតូ​ ដោយ​​សារ​គ្មាន​ទី​កន្លែង​គ្រប់​គ្រាន់​​សម្រាប់​ទុក​កង់​ម៉ូតូ។

 

តើ​ការ​យក​សង្វៀន​ប្រកួត​សម្រាប់​ដាក់​កង់-ម៉ូតូ​នេះ​គួរ​ ឬ​មិន​គួរ​ បើ​គ្មាន​ទី​កន្លែង​សម្រាប់​ដាក់​កង់​-ម៉ូតូ​បាន​ច្រើន​ផង​នោះ?

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​