Age of Naga បន្ថែមមុខងារថ្មីដល់គ្រប់តួអង្គ
- 2015-07-23 17:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Age of Naga បន្ថែមមុខងារថ្មីដល់គ្រប់តួអង្គ
ចន្លោះមិនឃើញ
ថ្មីៗនេះ សេវាកម្សាន្ត Age Of Naga បានធ្វើការ Update នូវ Version ថ្មីដើម្បីបង្កើនភាពសប្បាយរីករាយឲ្យកាន់តែខ្លាំងឡើងថែមមួយកម្រិតទៀត តាមរយៈការនាំយកនូវព្រឹត្តិការណ៍និងមុខងារថ្មីជូនដល់គ្រប់តួអង្គទាំងអស់។
ព្រឹត្តិការណ៍ថ្មីដែលមានឈ្មោះថា Freezing Mirror តម្រូវឲ្យតួអង្គនីមួយៗដែលមានកម្រិតចាប់ពី 35 ឡើងទៅចូលទៅកាន់ផែនទីថ្មីមួយកន្លែង ហើយធ្វើការបង្វិលកងដើម្បីកំណត់ថាត្រូវប្រកួតជាមួយបិសាចធម្មតាឬមេបិសាចសាហាវៗ។ ក្នុងមួយថ្ងៃអាចចូលបានតែម្តងតែប៉ុណ្ណោះ ដូច្នេះគួរប្រើពេលវេលានេះធ្វើឱ្យបានល្អជាទីបំផុតតាមដែលអាចទៅរួចព្រោះថាបេសកកម្មថ្មីនេះហាក់មិនងាយស្រួលទេសម្រាប់តួអង្គនីមួយ ប៉ុន្ដែវាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការទទួលបានបទពិសោធន៍និងរង្វាន់ដ៏អស្ចារ្យជាច្រើននៅក្នុងនោះ។
កាន់តែពិសេសជាងនេះទៅទៀត អមជាមួយព្រឹត្តិការណ៍ថ្មីនេះ មុខងារថ្មីមួយទៀតក៏បានបង្ហាញខ្លួនព្រមគ្នាផងដែរគឺតួអង្គនីមួយៗអាចពាក់ស្លាបទៅលើតួអង្គរបស់ខ្លួនដើម្បីបង្កើនអនុភាពឱកាន់តែខ្លាំងក៏ដូចជាមានភាពស្រស់សង្ហារផងដែរ។
អត្ថបទ៖ អ៊ៅ លីហ៊រ