វីរនារី​ថាង​បង្ហាញ​ខ្លួន​ជាមួយ​ក្បាច់​គុន​កាំបិត​ស្នៀត​ថ្មី

  • 2015-07-23 22:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិ​របស់​ហ្គេម​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ JX II ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​រឿង​ព្រេង​បុរាណ​ចិន​ដ៏​យូរ​លង់​ណាស់​មក​ហើយ​ ដែល​និយាយ​អំពី​ការ​ប្រមូល​ផ្ដុំ​នូវ​អ្នក​គុន​និយម​គ្រប់​បក្ស​ក្នុង​សម័យ​សង្គ្រាម​ឥត​ឈប់​ឈរ ដើម្បី​ដណ្ដើម​យក​លេខ​១​ក្នុង​ពិភព​គុន។

 

 

ក្រោយ​ការ​បង្ហាញ​ខ្លួន​របស់​អធិរាជ​កាំបិត​ធំ​បក្ស​ម៉ីង ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នា​ពេល​កន្លង​មក​ ឥឡូវ​នេះ​​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​បន្ថែម​នូវ​សាខា​បក្ស​ថាង​ថ្មី​មួយ​ទៀត​គឺ​បក្ស​ថាង​កាំបិត​ស្នៀត​ឬ​វីរនារី​ថាង​​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា​នេះ។

 

ជាមួយ​ក្បាច់​គុន​បែប​ថ្មី​ប្លែក​ ហើយ​រស់​រវើក​​របស់​បក្ស​នេះ​ ជឿ​ជាក់​ថា​អ្នក​កម្សាន្ត​ទាំង​អស់​ច្បាស់​ជា​​រីក​រាយ​ជាក់​ជា​ពុំ​ខាន​ ព្រោះ​ការ​ប្រើ​កាំបិត​ស្នៀត​ដ៏​តូច​ហើយ​មុត​ស្រួច​បែប​នេះ​ធ្វើ​ឲ្យ​​​គ្រប់​សាច់​ស្នៀត​ទាំង​អស់​ ​មាន​ភាព​​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ប្រាស់​គួប​ផ្សំ​នឹង​​​​​កម្លាំង​​ធាតុ​ដែល​បញ្ចេញ​មក​ខាង​ក្រៅ​មាន​ឥទ្ធិពល​ខ្លាំង​ទៀត​ផង​ ធ្វើ​ឱ្យ​បក្ស​ផ្សេង​ៗ​ជា​ពិសេស​បក្ស​ធំ​ទាំង​៥​មាន​ភាព​ខ្លាច​រអា។

 

ជាមួយ​គ្នា​នេះ​ដែរ​អ្នក​កម្សាន្ត​ទាំង​អស់​អាច​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ថ្មី​របស់​ខ្លួន​បាន​នៅ​ក្នុង នគរ​ថ្មី​ដែល​មាន​ឈ្មោះ​ថា «នគរថាង» ​ដែល​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ ហើយ​រង្វាន់​ជា​ច្រើន​បន្ថែម​ទៀត​អ្នក​អាច​ទទួល​បាន​ពី Novice Gift Bag ក៏​ដូច​ជា​ព្រឹត្តិការណ៍​ថ្មី​ៗ​ជា​ច្រើន​ទៀត​ពី JXII។

 

អត្ថបទ៖ អ៉ៅ លីហ៊រ