អ្នកជំនាញរចនារាង iPad Air 2 និង​ iPad Mini 3 ដូច iPhone 6/6 Plus បេះបិត

  • 2014-10-14 16:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​Apple នឹង​ប្រកាស​​វត្តមាន​iPad Air 2 និង​iPad Mini 3 ជា​ផ្លូវ​ការ​ពោល​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ខាង​មុខ​នេះ។ កន្លង​មក​តែង​តែ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​រូបរាង​ គ្រឿង​បន្លាស់​ និង​ Specs ជា​ច្រើន​របស់​iPad ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល។ តែ​ឥឡូវ​យើង​ទៅ​មើល​រូបរាង​iPad Air 2 និង​iPad Mini 3 (ក្រៅ​ផ្លូវ​ការ​) ដែល​ត្រូវ​បាន​រចនា​ដោយ​អ្នក​ជំនាញ​រចនា​រូប​3Dមួយ​រូប​ឈ្មោះ Hajek។ រូប​រាង​iPad Air 2និង​iPad Mini 3 ដែល​ត្រូវ​បាន​រចនា​ឡើង​នេះ​មាន​រាង​ដូច​គ្នា​ស្ទើរ​មួយ​រយ​ភាគ​រយ​ទៅ​នឹង​iPhone 6/6 Plus ទាំង​ប៊ូតុង​សំឡេង Speaker កាមេរ៉ា តែ​ខុស​ត្រង់​ថា​iPad ទាំង​ពីរ​ម៉ូដែល​​មាន​ប៊ូតុង​Power នៅ​ពី​ខាង​លើ​ទៅ​វិញ។  ​

 

 

 

 

 

 

 

 

 

 

 

បើសិន​ជា​iPad Air 2 និង​ iPad Mini 3 រាង​ដូច​iPhone 6/6 Plus អញ្ចឹង​ប្រិយមិត្តបេតីអត់?

 

ចុច​អាន៖ ឮ​ថា ​iPad Air 2 ​ប្រុង​ចេញ​​ពណ៌​មាស​មិន​ឲ្យចាញ់ iPhone 6

 

ប្រែសម្រួល៖ ប៉ែត ផាន់និត

ប្រភព​៖ redmondpie

អត្ថបទពេញនិយម