លោក ហង់ ​​ជួន​​ណារ៉ុន ស្នើ​​សិស្ស​​ពេល​​ត្រលប់​​ពី​​រៀន​​ក្រៅ​​​វិញ មក​​អភិវឌ្ឍ​ធន​ធាន​​​នៅ​​កម្ពុជា

  • 2015-07-24 22:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម​បណ្ឌិត ហង់ ជួនណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ស្នើ​សិស្ស​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស នៅ​ពេល​ត្រលប់​មក​វិញ​ ​ជួយ​អភិវឌ្ឍន៍​ក៏​ដូច​ជា​ផ្ទេរ​ចំណេះដឹង​ដល់​និស្សិត​កម្ពុជា​ផ្សេង​ទៀត។

 

ថ្លែង​ក្នុង​ឱកាស​សន្និសីទ​មួយ​ស្ដី​ពី​កម្មវិធី​អាហារូបករណ៍ Erasmus Mundus/ Erasmus+ លោក​បន្ត​ថា ​កម្ពុជា​សព្វ​ថ្ងៃ នៅ​ខ្វះ​ធន​ធាន​ច្រើន​ណាស់​លើ​ផ្នែក​អប់រំ។ ​ពេល​ត្រូវ​ការ​បង្កើត​សាកលវិទ្យាល័យ​ថ្មី​​ៗ បញ្ហា​ដែល​ជួប​ប្រទះ​ គឺ​​ខ្វះ​សាស្ត្រាចារ្យ។ នៅ​កម្ពុជា​សព្វ​ថ្ងៃ សាស្ត្រាចារ្យ​កម្រិត​អនុបណ្ឌិតគឺ​មាន​ច្រើន តែ​កម្រិត​បណ្ឌិត​វិញមាន​តែ​ ១៤ % ប៉ុណ្ណោះ ដែល​ជា​ចំនួន​តិច​តួច​នៅ​ឡើយ ដូច្នេះ​លោក​សង្ឃឹម​ថា និស្សិត​ទាំង​អស់​ដែល​រៀន​នៅ​ក្រៅ​ប្រទេស​ អាច​ជួយ​ជា​ចំណែក​ក្នុង​វិស័យ​អប់​រំ​បាន​ពេល​ពួក​គេ​ត្រលប់​មក​វិញ ។

 

 

រដ្ឋ​មន្ត្រី​ដែល​ប្ដេជ្ញា​ចាត់​វិធាន​ការ​​កែទម្រង់​ស៊ី​ជម្រៅ​លើ​ការ​ប្រលង​បាក់​ឌុប​រូប​នេះ ​ក៏​បាន​ផ្ដែផ្ដាំ​ដល់​សិស្ស​ទាំងអស់​ដែល​បាន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ឲ្យ​ខិត​ខំ​រៀន​សូត្រ កុំ​ចាយ​ពេល​វេលា​ខ្ជះ​ខ្ជាយ ដើម្បី​មាន​ចំណេះ​ច្បាស់​លាស់ ​ក្លាយ​ជា​ពលរដ្ឋ​ល្អ៕

 

 

 

 

សូមអាន៖  និស្សិត​ និង ​បុគ្គលិក​សិក្សា ​៦៥​ នាក់​ បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ពី​សហភាព​អឺរ៉ុប

 

 

អត្ថបទ៖ លឹម សុ​នា វីដេអូ៖ ខុត សីហា

អត្ថបទពេញនិយម