និស្សិត​ និង ​បុគ្គលិក​សិក្សា ​៦៥​ នាក់​ បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ពី​សហភាព​អឺរ៉ុប

  • 2015-07-24 17:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កម្ពុជា និង​ បុគ្គលិក​សិក្សា​ធិ​ការ​ចំនួន ​៦៥​ នាក់ បាន​ទទួល​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប (EU) ក្រោម​កម្មវិធី ​និង​ គម្រោង​អាហារូបករណ៍ Erasmus Mundus / Erasmus + ដើម្បី​ទៅ​សិក្សា​នៅ​ទ្វីប​អឺរ៉ុប។

 

ជាមួយ​នឹង​អាហារូបករណ៍​នេះ និស្សិត​នឹង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ បណ្ឌិត និង ​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ​ចំនួន ២៧ ក្នុង​ប្រទេស​ចំនួន ​១៦ ដូច​ជា អូទ្រីស ប៊ែល​ហ្សិក ប៊ុល​ហ្ការី សាយ​ប្រឺស សាធារណរដ្ឋ​ឆែក អាល្លឺម៉ង់​ អេស្តូអា​នី បារាំង អៀរឡង់ អ៊ីតាលី ហុងគ្រី ហុល្លង់ ព័រទុយហ្គាល់ រ៉ូម៉ានី ​អេស្ប៉ាញ និង​ស៊ុយអែត ដែល​ត្រូវ​សិក្សា​លើ​មុខ​វិជ្ជា កសិកម្ម ធុរកិច្ច អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម ជលផល ព្រៃឈើ សុខាភិបាល ភូគព្ភសាស្ត្រ​ ព័ត៌មានវិទ្យា គ្រប់គ្រង និង ​អភិវឌ្ឍន៍​ជនបទ។

 

លោក Alain Vandersmissen ភារធារីនៃប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានប្រាប់ថា កន្លង​មក​កម្មវិធី​អាហារូបករណ៍ Erasmus Mundus / Erasmus + បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ​និង​ បុគ្គលិក​សិក្សា​កម្ពុជា​ចំនួន ៤៨៧​នាក់ ទៅ​សិក្សា​និង​បង្រៀន​នៅ​បណ្ដាល​ប្រទេស​នានា​ក្នុង​ទី្វប​អឺរ៉ុប៕

 

 

 

 

 

សូមអាន ៖​  តោ គឹមស៊ី និទ្ទេស​A​​ម្នាក់​គត់​បាក់​ឌុប​​២០១០​​ ​បញ្ចប់​ការ​សិក្សា​ចំណាត់​កំពូល​គេ​​​ក្នុង​ថ្នាក់នៅ អាមេរិក

 

 

អត្ថបទ៖ លឹម សុ​នា