១០ កន្លែង​នៅ​ទ្វីប​អឺរ៉ុប​ដែល​គួរ​ឲ្យ​ចង់​ទៅ​ទស្សនា​បំផុត

  • 2015-07-25 21:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អឺរ៉ុប​គឺជា​ទ្វីប​មួយ​ដែល​សម្បូរ​ប្រទេស​រីកចម្រើន ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ទីក្រុង​ស្រស់​ឆើតឆាយ សារមន្ទីរ ហាង ភោជនីយដ្ឋាន ក្លិប​កម្សាន្ត និង​ស្ថាបត្យកម្ម​​រស់រវើក​ផ្សេង​ៗ​ទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ទ្វីប​ដ៏​ធំ​មួយ​នេះ​ក៏​មិន​ខ្វះ​កន្លែង​កម្សាន្ត​តាម​បែប​ធម្មជាតិ​ដែល​មាន​បរិយាកាស​ល្អ​ដែរ។ អ៊ីចឹង​ ប្រសិនបើ​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​អឺរ៉ុប កុំ​ភ្លេច​ទៅ​ទស្សនា​កន្លែង​ទាំង ១០ ខាងក្រោម​នេះ៖

 

១.ទីក្រុង Manarola អ៊ីតាលី វា​មាន​ភាព​ល្បីល្បាញ​ដោយសារ​ផ្ទះ​ពណ៌​ដ៏​រស់រវើក​ដូច​ឥន្ធន​ដែល​មាន​នៅ​តាម​ជញ្ជាំង​ថ្ម​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ។

 

 

 

២.ទីក្រុង Portree ស្កុតឡែន គឺ​មាន​ទេសភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ។

 

 

៣.Reine គឺជា​ភូមិ​ដ៏​តូច​នៅ​​ពឹងផ្អែក​លើ​ការ​នេសាទ​ត្រី​នៅ​សមុទ្រ Moskenesoya ដ៏​ស្រស់​ផ្ដាច់​គេ និង​មាន​ប្រជាជន​តិច​ជាង ៣០០ នាក់​ត្រូវ​បាន​គេ​បោះឆ្នោត​ឱ្យ​ជាប់​ជា​ភូមិ​ដ៏​ស្រស់​ស្អាត​បំផុត​របស់​ប្រទេស​ន័រវែស។

 

 

៤.ពេល​បាន​ឮ​ឈ្មោះ​ទីក្រុង Colmar  របស់​ប្រទេស​បារាំង​នេះ​ភ្លាម គេ​ប្រាកដ​ជា​ប្រដូច​វា​ទៅ​នឹង​ទីក្រុង Venice ដោយសារ​តែមាន​​ផ្លូវទឹក​ដែល​ក្លិន​ប្រហើរ។

 

 

 

៥.Marsaxlokk គឺជា​កំពង់ផែ និង​ភូមិ​នេសាទ​តាម​បែប​ប្រពៃណី​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ៩០០ មុន​គ.ស នៅតំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ាល់តា។

 

 

 

៦. បឹង Bled មាន​ប្រាសាទ Sheltered ស្ថិតនៅ​ប្រទេស​ស្លូវើនៀ ដែល​នៅ​ចំ​កណ្ដាល​បឹង​តែ​ម្ដង​មាន​សភាព​ដូច​ក្នុង​​រឿង​និទាន។

 

 

៧. Hallstatt គឺជា​កន្លែង​តាំងទីលំនៅ​ដ៏​ចំណាស់​បំផុត​របស់​ប្រទេស​អូទ្រីស​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ៥០០០ មុន​គ.ស ។

 

 

៨. ភូមិ Bibury ស្ថិតនៅ​ក្នុង​ចំណោម​តំបន់ Cotswold ដែល​គេ​ហៅ​ថា​ជាទីក្រុង​ដ៏​ស្រស់​ស្អាត​បំផុត​របស់​អង់គ្លេស។

 

 

៩. តំបន់ Goreme ប្រទេស​តួរគី ភ្ញៀវ​ទេសចរ​ភាគច្រើន​តែងតែ​ទៅ​ជិះ​បាឡុង គយគន់​ទេសភាព​ពី​ខាង​លើ។

 

 

១០. Sintra គឺជា​ប្រាសាទ​ចម្រុះ​ពណ៌​ដែល​លេច​ឡើង​ក្នុង​កណ្ដាល​ទ្រូង​ព្រៃ​នៃ​ប្រទេស​ព័រទុយហ្គាល់។

 

 

 

ប្រែ​សម្រួល៖មុន្នី រម្យ ប្រភព៖tripstodiscover

អត្ថបទពេញនិយម