រថយន្ត Mazda MX-5 អភិវឌ្ឍ​​រូបរាង​​អនុវត្ត​តាម​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​ជប៉ុន Jinba Ittai

  • 2015-07-27 18:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda បាន​ណែនាំ​បង្ហាញ​រថយន្ត​ជំនាន់​ថ្មី MX-5 ជា​រថយន្ត​ស្ព័រ​ដែល​មាន​ការ​រចនា​រូបរាង​ប្លែក និង​​​ប្រកប​ដោយ​ភាព​ទាក់ទាញ។ រថយន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​​អនុវត្ត​តាម​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​ជប៉ុន Jinba Ittai ដែល​មាន​ន័យ​ថា​សេះ​និង​អ្នក​ជិះ​គឺ​តែ​មួយ។

 

 

 

 

រថយន្ត​ប្រភេទ Roaster បើក​ដំបូល​នេះ ត្រូវ​បាន​អភិវឌ្ឍ​សឹង​តែ​ល្អ​ឥត​ខ្ចោះ​ទាំង​ផ្ទៃ​ខាង​ក្នុង​និង​ខាងក្រៅ។ នេះ​បើ​តាម​ក្រុមហ៊ុន​បាន​អះអាង។

 

Mazda MX-5 បាន​បំពាក់​បច្ចេកវិទ្យា SkyActive ដែល​ផ្តោត​លើ​ការ​រចនា​លើ​តួ​រថយន្ត​ទាំង​មូល​ដូចជា​កម្លាំង​ម៉ាស៊ីន រូបរាង និង​ការ​សន្សំសំចៃ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​ទទួល​បាន​ភាព​លេច​ធ្លោ។

 

តាម​ក្រុមហ៊ុន Mazda បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០១៤ Mazda MX-5 បាន​លក់​លើ​ទីផ្សារ​ពិភពលោក​អស់​ចំនួន​ ៩៤៧ ០០០ គ្រឿង ហើយ​ក្រុមហ៊ុន​ក៏​មាន​ការ​រំពឹង​ទុក​ខ្ពស់​សម្រាប់​បើក​ទីផ្សារ​លក់​ក្នុង​ប្រទេស​កម្ពុជា។

 

 

នៅ​ថ្ងៃ​សម្ពោធ​ ក្រុមហ៊ុន​បាន​​ដាក់​លក់​​ MX-5 ក្នុង​តម្លៃ​ប្រហែល ៥៩ ៩៩៩ ដុល្លារ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី