កូរ៉េ​​​ខាង​ត្បូង​ ប្រកាស​ថា​​អស់​ជំងឺ​​ MERS ហើយ​​

  • 2015-07-28 17:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​​អង្គារ​​​​នេះ​ ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​​ថា​ ជំងឺ​ផ្លូវ​ដង្ហើមមជ្ឈឹមបូពា៌ ​MERS ​បាន​​​បញ្ចប់​​ការ​រីករាល​ដាល​​ហើយ​ ក្រោយ​​ឆក់​យក​ជីវិត​មនុស្ស​អស់​៣៦​​នាក់។ នេះ​បើ​យោង​តាម ការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​ Korea Herald។​​​

 

 

នៅ​ក្នុង​កិច្ច​ប្រជុំ​​នា​ទី​ក្រុង​​សេអ៊ូល​ ថ្ងៃ​​ទី​២៨​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ Hwang Kyo-ahn បាន​ប្រកាស​​ជា​ផ្លូវ​​​​​​ការថា​ជំងឺ​ផ្លូវ​ដង្ហើម​​មរណៈ​នេះ​បាន​​បញ្ចប់​ការ​រីករាល​ដាល​ហើយ ​និង​បាន​សុំ​ឲ្យ​សាធារណជន​រីក​រាយ​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​​គេ​ឡើង​វិញ។ យ៉ាង​ណា​ក្ដី ការ​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​​ រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅចុង​ខែ​​សីហា ដោយសារ​​អង្គការ​សុខភាព​ពិភពលោក តម្រូវ​ឲ្យនៅ​ចាំ​មើល​សភាពការណ៍​រយៈ​ពេល​២៨ថ្ងៃ​ ក្រោយ​អ្នក​ជំងឺ​ចុង​ក្រោយ​ជា​សះ​ស្បើយ។

 

ដោយ​ឡែក​រដ្ឋាភិបាល​​​ក្រុង​សេអ៊ូល​បាន​បន្ថែម​​​​ទឹក​ប្រាក់​ចំនួន​៩,៩ពាន់​​លាន​វុន (ជាង​៨លាន​ដុល្លារ)​ សម្រាប់​ចំណាយ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ ​MERS កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី​​ផង​ដែរ។

 

គួរ​បញ្ជាក់​ផង​ដែរ​​ថា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​បាន​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា។ ជំងឺ​មរណៈ​មួយ​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​​៣៦​នាក់ និង​មាន​អ្នក​​​ឆ្លង​​ចំនួន​១៨៦​នាក់៕

 

ចុច​អាន៖ អ្នក​ឆ្លង​ជំងឺ MERS ទី​មួយ​នៅ​ថៃ​បាន​ជា​សះ​ស្បើយ​​វិញ​​ហើយ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ koreaherald, channelnewsasia

អត្ថបទថ្មី