ភ្លក់រសជាតិឡាក់សាសាំងហ្គាពួ នៅសិក្រឹត រេស៊ីពី (Secret Recipe)
- 2015-08-03 17:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លក់រសជាតិឡាក់សាសាំងហ្គាពួ នៅសិក្រឹត រេស៊ីពី (Secret Recipe)
ចន្លោះមិនឃើញ
ពេលព្រឹក ថ្ងៃត្រង់ និង ពេលល្ងាច "ភោជនីយដ្ឋាន សិក្រឹត រេស៊ីពី (Secret Recipe) ដែលដំណើរការអស់រយៈពេលជាច្រើនឆ្នាំតែងតែមានភាព មមាញឹកជាមួយវត្តមានភ្ញៀវក្នុងស្រុក និង អ្នកទេសចរណ៍ ដែលមកស្វែងរករសជាតិដ៏ពិសេសពីភោជនីយដ្ឋាននេះ។
បរិយាកាសក្នុងភោជនីយដ្ឋាន សិក្រឹត រេស៊ីពី (Secret Recipe)
រសជាតិ សោភ័ណភាព គុណភាពតម្លៃ និង សេវាកម្មរបស់ សិក្រឹត រេស៊ីពី កំពុងទទួលបានការគាំទ្រពីយុវវ័យ និង អតិថិជនគ្រប់វ័យមិនថាបរទេស ឬ ខ្មែរ។
ក្រៅពីទទួល យករសជាតិដែលច្នៃដោយចុងភៅដ៏ចំណាន អតិថិជន ក៏អាចជួបជុំជជែកគ្នាលេងជា លក្ខណៈឯកជន គ្រួសារ និង មិត្តភ័ក្ដិក្នុងហាងដែលមានបរិយាកាសស្ងប់ស្ងាត់រ៉ូម៉ែនទិច និង ការតុបតែងបែបពេញនិយម។
ក្នុងចំណោមម្ហូបល្បីៗ ដូចជា គុយទាវតុងយ៉ាំបង្គា ការីមី ហ្វើសាច់គោ ឡាក់សាសាំងហ្គាពួ ថៃស្ពៃហ្គីទីគ្រឿងសមុទ្រ សាច់ចៀមខរប្រាំមួយម៉ោង និង ភីហ្សាហាវៃ ដែលទទួលការពេញនិយមយ៉ាងច្រើនពីភ្ញៀវក្នុងស្រុក និង បរទេស។
មុខម្ហូបពេញនិយមនៅ សិក្រឹត រេស៊ីពី (Secret Recipe)
ថ្ងៃនេះ ចុងភៅប្រចាំ សិក្រឹត រេស៊ីពី សូមណែនាំមុខម្ហូបប្រចាំហាងគឺ ឡាក់សាសាំងហ្គាពួរ (Singapore Laksa) មកបង្ហាញអតិថិជនគ្រប់វ័យដែលមិនទាន់ បានភ្លក់រសជាតិមុខម្ហូបនេះ។
គ្រឿងផ្សំ៖ ស្លឹកគ្រៃ រំដេង ម្ទេសស្រស់ ខ្ទឹមក្រហម ខ្ទឹមសរ ម្ទេសឆ្អើរ កាពិក ប្រេងឆា សណ្ដែក បណ្ដុះ បាញ់ស៊ុង បង្គា តៅហ៊ូ ប្រហិតត្រី ទឹកដោះគោស្រស់ ទឹកជ្រលក់សាមបា និងគ្រឿងផ្សំដទៃទៀត។
ឡាក់សាសាំងហ្គាពួរ
ចំពោះវិធីចម្អិន អតិថិជន អាចមកមើលផ្ទាល់នៅទីតាំងទាំងបីសាខារបស់ សិក្រឹត រេស៊ីពី។ ចុងភៅបានបញ្ជាក់ទៀតថា "ឡាក់សាសាំងហ្គាពួរ" ត្រូវបានទទួលស្គាល់ទាំង រសជាតិ គុណភាពនិងតម្លៃនៅតាមបណ្ដាប្រទេសដូចជា៖ ប្រទេសចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា ឥណ្ឌូណេស៊ី ថៃ ប្រ៊ុយណេ ហ្វីលីពីន និង ភូមា។
អតិថិជនទាំងអស់អាចមកភ្លក់រសជាតិមុខម្ហូបខាងលើតាមរយៈទីតាំងទាំងបីដូចខាងក្រោម៖
សិក្រឹត រេស៊ីពី សាខា ព្រះមុនីវង្ស អាសយដ្ឋាន៖ #៦៤ ផ្លូវលេខ ១២៨ កែង ព្រះមុនីវង្ស ភ្នំពេញ ទំនាក់ទំនងៈ ០២៣ ៩៩៩ ៨៩៤/០៨១ ៨៧៨ ០៥៥
សិក្រឹត រេស៊ីពី សាខា កម្ពុជាក្រោម អាសយដ្ឋាន៖ #៨៩០ ផ្លូវកម្ពុជាក្រោម (១២៨) ភ្នំពេញ ទំនាក់ទំនង៖ ០២៣ ៩៩៩ ៨៩៦ /០៨១ ២០៨ ៧៨៨
សិក្រឹត រេស៊ីពី សាខា ផ្សារសុវណ្ណា អាសយដ្ឋាន៖ #៣០៧-៣០៩ ជាន់ផ្ទាល់ដីផ្សារសុវណ្ណា ទំនាក់ទំនង៖ ០២៣ ៩៩៩ ៨៩៥/០១៥ ៩១៦ ៨៦៨
អត្ថបទ៖ ពាណិជ្ជកម្ម