​បឺហ្គឺ​​ល្បី​​រសជាតិ​ដើមនៅ​សិង្ហបុរី​មក​ដល់​កម្ពុជា​ហើយ

  • 2015-08-08 15:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភោជនីយដ្ឋាន​បឺហ្គឺ​បែប​ថ្មី​​​ ​​​Fatboy's The Burger Bar ​​បាន​មក​ដល់​ទីផ្សារ​​កម្ពុជា​ដើម្បី​បម្រើ​អតិថិជន​ដែល​និយម​ទទួល​អាហារ​បស្ចិមប្រទេស​​​​មួយ​នេះ។ ​​​លោក រតនៈ​ អ្នក​គ្រប់គ្រង​ទូទៅ​ហាង​បឺហ្គឺ​​ខាង​លើ​​​បាន​​រៀបរាប់​​មូលហេតុ​ដែល​សម្រេច​ឲ្យ​មាន​ការ​នាំ​យក​ស្លាកយីហោ​អាហារ​មាន​ដើម​កំណើត​នៅ​​សិង្ហបុរី​មួយ​នេះ​មក​ទីផ្សារ​ក្នុង​ស្រុក​ដោយសារ​ភាព​ខុស​ប្លែក​មួយ​ចំនួន​ដែល​ហាង​បឺហ្គឺ​ដទៃ​ទៀត​មិន​ធ្លាប់​មាន។

 

 

ទី​មួយ​គឺ​​បឺហ្គឺ​នៅ​ហាង​របស់​លោក​មាន​ច្រើន​ជម្រើស និង​រសជាតិ​​ដែល​អតិថិជន​អាច​ជ្រើសរើស​ទៅ​តាម​ចំណូលចិត្ត​របស់​ពួកគាត់។ ​​​បើ​គិត​តែ​​បឺហ្គឺ​មួយ​មុខ​ Fatboy's The Burger Bar ​មាន​ដល់​ទៅ​​ ១៦ ​មុខ​សម្រាប់​ជ្រើសរើស។ ​​ក្រៅ​ពី​នេះ​ ​បឺហ្គឺ​ទាំង​នោះ​ត្រូវ​បែងចែក​​ជា​ប្រភេទ​សាច់​បួន​មុខ​ខុសៗ​គ្នា​ដូចជា ​សាច់​គោ ​សាច់​មាន់ ​​​និង​សាច់​ចៀម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​​​ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​រសជាតិ​បឺហ្គឺ​នៅ​ទី​នេះ​ឆ្ងាញ់​ជាប់​មាត់​ដោយសារ​គ្រឿងផ្សំ​សុទ្ធ​សឹង​ជា​ផលិតផល​មាន​គុណភាព ​(នាំ​ចូល) ​ហើយ​បឺហ្គឺ​សាច់​គោ​ដែល​ពេញ​និយម​ជាង​គេ​គឺ​កិន​ និង​ចម្អិន​ភ្លាមៗ​​​គ្មាន​ក្លិន​គោ​ទទួល​ទាន​ឆ្ងាញ់​ពិសា។ ​​​បន្ថែម​ពី​នេះ​ ក៏​មាន​មុខ​ម្ហូប​បរទេស​ដែល​ពេញ​និយម​ផ្សេងៗ​ទៀត​សរុប​ទាំង​អស់​ចំនួន ​៤០ ​មុខ។

 

​ចំណុច​ខុស​ប្លែក​ទី​ពីរ​គឺ​​​ភ្លាម​ៗ​ដោយ​ប្រើ​គ្រឿង​ផ្សំ​មាន​គុណភាព។ ​​​ទំហំ​បឺហ្គឺ​មាន​ទំហំ​ធំ​ ​អាច​ញ៉ាំ​ជំនួស​អាហារ​ពេល​បាន ​ដែល​កន្លែង​ផ្សេង​គឺ​ញ៉ាំ​សម្រាប់​ជា​អាហារ​សម្រន់​ប៉ុណ្ណោះ។

 

ចំណុច​ទី​បី​នៅ​ Fatboy's The Burger Bar ​​​​អតិថិជន​ដែល​ចូល​មក​ពិសា​អាច​​​​​ធ្វើ​បឺហ្គឺ​ដោយ​ខ្លួន​ឯង ​​ដោយ​ក្នុង​នោះ​មាន​​គ្រឿង​ផ្សំ​មួយចំនួន​រាយ​​ក្នុង​មឺនុយ​ដែល​​​ពួកគាត់​អាច​ជ្រើសរើស​ធ្វើ​ជា​បឺហ្គឺ​​​​​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​​របស់​ពួកគាត់។​ ​​

 

 

​លោក​ក៏​បាន​លើក​យក​ មុខ​ម្ហូប​ពេញ​និយម​មួយ​ចំនួន​ដែល​អតិថិជន​មក​ហាង​របស់​លោក​ចូលចិត្ត​កុម្ម៉ង់​ជាង​គេ​រួម​មាន៖ ​Sausage Plater, Mozarrella Cheese Stick, Yolo, Fat Basterd, Wimpy, Swiss Room, Monster Mash, Country Fried Steak ​និង​ Thick Malt Shakes។ ដូច្នេះ​ បើ​ទៅ​ទី​នោះ​កុំ​ភ្លេច​សាក​មុខ​ម្ហូប​មួយ​ចំណោម​មុខ​ម្ហូប​ទាំង​នេះ។

 

​ទៅ​ថ្ងៃ​ខាង​មុខ​ អ្នក​គ្រប់គ្រង​ហាង​ខាង​លើ​​ឲ្យ​ដឹង​ដែរ​ថា ​​មាន​គម្រោង​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត​តែ​លោក​កំពុង​ស្វែង​រក​ទីតាំង​ដ៏​​ល្អ​ជាមុន​សិន។​ សម្រាប់​ទីតាំង​បច្ចុប្បន្ន​​របស់​ ហាង​ Fatboy's The Burger Bar ​​​គឺ​ស្ថិត​​នៅ​​​អគារ​លេខ​ ១៦ ​​ផ្លូវ​លេខ​ ៥៧ ​​សង្កាត់​បឹង​កេងកង​ទី ១ ​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ។​​​​​​​​​​​​​​

 

​Fatboy's The Burger Bar ​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ ​២០០៩ ​នៅ​សិង្ហបុរី ​​ក្រោយ​ទទួល​ជោគជ័យ​នៅ​ប្រទេស​​ដែន​កោះ​នេះ ​​ស្លាកយីហោ​របស់​ហាង​ត្រូវ​បាន​គេ​ទិញ​យក​ទៅ​បើក​បន្ត​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដូចជា ​​ម៉ាឡេស៊ី ​​ឥណ្ឌូណេស៊ី ​ចិន ​និង​ចុងក្រោយ​គឺ​កម្ពុជា​​តែ​ម្តង។

 

សូម​ទស្សនា​ទិដ្ឋភាព​ហាង​ទាំង​មូល។

 

https://www.youtube.com/watch?v=7uhWr1vAoiU

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ​ពាណិជ្ជកម្ម