២០ ក្រុម​ចូលរួម​ពាន​រង្វាន់ Futsal Men’s Tournament 2015

  • 2015-08-10 18:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន CamED ​បាន​​បង្កើត​ពាន​រង្វាន់​បាល់ទាត់​ហ្វូតសាល​​សម្រាប់​សិស្ស​របស់​ខ្លួន​​ផ្នែក​បុរស​ក្នុង​ឆ្នាំ ២០១៥ ​ដែល​មាន​ឈ្មោះ​ថា Futsal Men’s Tournament 2015  ដើម្បី​ឱ្យ​សិស្ស​របស់​ខ្លួន​ចេះ​ធ្វើ​ការងារ​ជា​ក្រុម ចេះ​ទទួល​យក​ភាព​ឈ្នះ និង ចាញ់ មុន​ពេល​ចេញ​ទៅ​ប្រឡូក​ក្នុង​អាជីព ឬ បម្រើ​ការងារ​តាម​ស្ថាប័ន​នានា។

 

 

លោក Casey Baenet (កណ្ដាល)

 

លោក Casey Barnett នាយក​វិទ្យាស្ថាន ​CamED Business School បាន​លើក​ឡើង ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​សីហា ថ្មីៗនេះ​ថា លោក​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ក្នុង​គោលបំណង​បី​យ៉ាង​គឺ​ ទី​១ ដើម្បី​ឲ្យ​ពួកគេ​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ដើម្បី​ទទួលជោគជ័យ។ ចំណែក​ទី​២​ ដើម្បី​ឲ្យ​មាន​បទពិសោធន៍​ក្នុង​ការងារ​ជា​ក្រុម និង​ទី​៣ ត្រូវ​ឲ្យ​ចេះ​ទទួលស្គាល់​នូវ​ភាព​ឈ្នះ ភាព​ចាញ់ ដោយ​ពុំ​មានការ​គុំកួន​គ្នា ពោល​ ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង។ លោក ​នាយក​ក៏បាន​សំណូមពរ​ឲ្យ​កីឡាករ​ចូលរួម​ទាំងអស់ លេង​ដោយ​គោរព​Fair Play​ ក្រមសីលធម៌​កីឡាករ យុត្តិធម៌ ត្រឹមត្រូវ និង​ប្រកបដោយ​មិត្តភាព សាមគ្គីភាព។

 

ពាន​រង្វាន់​នេះ​មាន​ក្រុមបាល់ទាត់​បុរស​ចំនួន​២០​ក្រុម​ហើយ​ការ​ប្រកួត​ធ្វើឡើង​រាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​រៀងរាល់​សប្ដាហ៍ នៅ​ទីលាន​Center Park ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៥ សីហា ខាង​មុខ​នេះ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​វិទ្យាស្ថាន Cam ED រៀបចំ​ការប្រកួត​បាល់​ទាត់ Futsal ដែល​កាល​ពី​ដើម​ឆ្នាំ​វិទ្យាស្ថាន​បាន​រៀបចំ​ការប្រកួត Futsal នារី តែ​ពេលនេះ​គឺ​រៀបចំ​ការប្រកួតFutsal បុរស​ម្ដង។

 

លោក Casey Barnett អះអាង​ថា សម្រាប់​ឆ្នាំក្រោយ​លោក​នឹង​រៀបចំ​ការប្រកួត​Futsal​នេះ ឲ្យ​កាន់តែ​ធំ​ជាង​នេះ ដោយ​លោក​នឹង​អញ្ជើញ​សាលា​ផ្សេងៗ និង​ក្រុមហ៊ុន​ឯកជន​នានា ឲ្យ​មក​ចូលរួម​ប្រកួត ហើយ​ព្រឹត្តិការណ៍​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ទាំង Futsal បុរស ទាំង​នារី​តែម្ដង។

 

ចំពោះ​ក្រុម​ទាំង​២០​ដែល​ចូលរួម​ប្រកួត​នោះ បាន​ចាប់​ឆ្នោតចែក​ជា ៤ ពូល​គឺ៖

  • ពូ​ល​ A៖ The Crown, Black Hawk FC, Elite United, D2D និង​ The Blue FC
  • ពូ​ល​ B៖ Cubic M, Eiffel, 12M, TMT, Seri Jas
  • ពូ​ល C៖ Banana FC, Mercury, Joker, Titans, Brother Hood
  • ពូ​ល D៖ ​Royce FC, Spatas, The Pirates FC, Cam Ed FC, Piggy FC   អត្ថបទ៖ ម៉ឺន រស្មី