ស្មានត្រូវអត់ សំបុត្រចូលមើលការប្រកួតណាមានតម្លៃថ្លៃជាងគេ?
- 2015-08-11 13:00:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានត្រូវអត់ សំបុត្រចូលមើលការប្រកួតណាមានតម្លៃថ្លៃជាងគេ?
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់មានការពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ ដោយមានអ្នកគាំទ្រខ្លះហ៊ានជិះយន្តហោះពីតំបន់ផ្សេងៗទៅចូលរួមទស្សនាក៏មានដែរ។ ទន្ទឹមនឹងការពេញនិយមនេះ តើប្រិយមិត្តបានដឹងពីតម្លៃសំបុត្រពេលប្រកួតម្ដងៗហើយឬនៅ?
ខាងក្រោមនេះវិបសាយ footballstopten បានដកស្រង់សំបុត្រចូលទស្សនាថ្លៃទាំង១០កាលពីរដូវកាលមុនឱ្យប្រិយមិត្តបានដឹងទាំងអស់គ្នា៖
១០. សំបុត្រមើលការប្រកួត El Clasico រវាងក្រុម Real Madrid និង Barcelona មានតម្លៃប្រហែលជា៣០០ដុល្លារអាមេរិក។
៩. សំបុត្រចូលមើលវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League មានតម្លៃប្រហែលជា៣០០ដុល្លារ
៨. សំបុត្រចូលមើល World Cup វគ្គផ្ដាច់ព្រ័ត្រមានតម្លៃប្រហែលជា១ពាន់ដុល្លារ
៧. សំបុត្រចូលមើលការប្រកួតរបស់ Machester United បើទិញជាកញ្ចប់មានតម្លៃ ១៥៦០ដុល្លារ (មើលបានមួយរដូវកាល)
៦. សំបុត្រចូលមើលការប្រកួតរបស់ Fulham FC បើទិញជាកញ្ចប់មានតម្លៃ ១ ៦៤០ដុល្លារ (មើលបានមួយរដូវកាល)
៥. សំបុត្រចូលមើលការប្រកួត Tottenham Hotspur បើទិញជាកញ្ចប់មានតម្លៃ ៣ ១០០ដុល្លារ (មើលបានពេញមួយរដូវកាល)
៤. សំបុត្រចូលមើលការប្រកួត Real Madrid បើទិញជាកញ្ចប់មានតម្លៃ៣ ៥០០ដុល្លារអាមេរិក (មើលបានពេញមួយរដូវកាល)
៣. សំបុត្រចូលមើលការប្រកួត Chelsea បើទិញជាបញ្ចប់មានតម្លៃ ៣ ៧០០ដុល្លារ (មើលបានមួួយរដូវកាល)
២. សំបុត្រចូលមើលការប្រកួត Arsenal បើទិញជាកញ្ចប់មានតម្លៃ ៣ ៩០០ដុល្លារ (មើលបានមួយរដូវកាល)
១. សំបុត្រចូលមើលការប្រកួត Peterborough United បើទិញជាកញ្ចប់មានតម្លៃ ៣០ ០០០ដុល្លារ (មើលបានមួយរដូវកាល)
ចំពោះសំបុត្រចូលមើលការប្រកួតថ្លៃជាងគេគឺក្រុម Peterborough United។ ហេតុដែលសំបុត្រក្រុមនេះថ្លៃជាងគេគឺដោយសារតែកន្លែងអង្គុយរបស់អ្នកគាំទ្រមានផាសុកភាព និងបានសំណេះសំណាលជាមួយកីឡាករបានទៀតផង។
យ៉ាងណាមិញនេះគ្រាន់តែជាការចាត់ថ្នាក់របស់ footballstopten កាលពីរដូវកាលមុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះវិញ មិនទាន់បានដឹងពីតម្លៃនៅឡើយទេ។ តាមការប៉ាន់ប្រមាណ វាប្រហែលជាមិនខុសគ្នាអីពីរដូវកាលមុនឡើយ៕
ចុចអាន៖កីឡដ្ឋានទាំង២០នៃក្រុមក្នុង Premier League រដូវកាលនេះ
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ footballstopten