ក្រុម​ E-Sports ​​អាមេរិក​ Evil Geniuses អស្ចារ្យ​មែន​គ្រង​​ជើង​ឯក​ TI5 ប្រចាំ​ឆ្នាំ​២០១៥​

  • 2015-08-11 18:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​យ៉ាង​ស្វិត​ស្វាញ​អស់​រយៈ​ពេល​១១​ថ្ងៃ​ ប្រើ​ការ​ប្រកួត​សរុប​​អស់​១៧៦ ប្រកួត​ក្នុង​ចំណោម​​ក្រុម​ខ្លាំង​ទាំង​​១៨​មក​ពី​ជុំវិញ​ពិភព​លោក​ ទីបំផុត​​ក្រុម​ខ្លាំង​របស់​អាមេរិក​ Evil Geniuses បាន​គ្រង​​ជើង​ឯក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​​អន្តរជាតិ​ The International 5 របស់​ Dota2 ប្រចាំ​​ឆ្នាំ២០១៥​នេះ សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៨ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ។

 

 

Evil Geniuses បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​B ក្រោយ​ប្រកួត​៧​ប្រកួត​មាន​១៣​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ CEDC Gaming របស់​ចិន។ ​តាម​រូបមន្ត​ប្រកួត​របស់​ Dota2 ​ក្រុម​ខ្លាំង​ចំនួន​៤​ក្នុង​​ពូល​នីមួយ​ៗ​ត្រូវ​ឡើង​ទៅ​ប្រកួត​ខ្វែង​នៅ​ Upper Bracket ខណៈ​ក្រុម​លេខ​៥​ដល់​លេខ​៨​ទាំង​ពីរ​ពូល​ត្រូវ​ប្រកួត​ខ្វែង​នៅ​ Lower Bracket។​

 

 

នៅ Main Event ក្រុម​អាមេរិក​ Evil Geniuses ​បាន​ឈ្នះ​ក្រុម​លំដាប់​លេខ​២​របស់​អាមេរិក​ដូច​គ្នា​​ CompLexity Gaming ២-០ ហើយ​បន្ដ​បំបាក់​ក្រុម​ EHOME របស់​ចិន​ ២-១ តែ​ត្រូវ​ធ្លាក់​មក Lower Bracketវិញ​ក្រោយ​ចាញ់​ CDEC Gaming របស់​ចិន​ ២-០ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ Evil Geniuses បាន​បំបាក់​ក្រុម LGD ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​បាន​ឱកាស​ត្រឡប់​ទៅ​សង​សឹក​ CDEC ៣-១ វិញ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​គ្រង​តំណែង​ជើង​ឯក​តែ​ម្ដង។

 

 

ការ​ប្រកួត​ Dota2 The International ធ្វើ​ឡើង​ចំនួន​៥​ដង​រួច​មក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។​ ​ចង់​ដឹង​ក្រុម​ណា​ខ្លះ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​សូម​ទស្សនា​តារាង​ខាង​ក្រោម។

 

ការ​ប្រកួត​

ក្រុម​ជើង​ឯក

The International 1

Natus Vincere (អ៊ុយក្រែន)

The International 2

Invictus Gaming (ចិន)

The International 3

Alliance (ស៊ុយអែត)

The International 4

NewBee (ចិន)

The International 5

Evil Geniueses (អាមេរិក)

 
 

អ្នក​ចូល​រួម​តស្សនា​រាប់​​ពាន់​​នាក់

អត្ថបទ៖ អ៊ៅ លីហ៊រ

អត្ថបទពេញនិយម