ធ្វើយ៉ាងណាឲ្យការ Makeup របស់អ្នកជាប់ពេញមួយថ្ងៃ?
- 2015-08-14 16:24:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើយ៉ាងណាឲ្យការ Makeup របស់អ្នកជាប់ពេញមួយថ្ងៃ?
ចន្លោះមិនឃើញ
មិត្តៗស្រីៗគ្រប់រូបតែងតែបារម្ភពីបញ្ហារលុបគ្រឿងសម្អាងដែលបាន Makeup លើមុខ ពេលកំពុងធ្វើការ ឬកំពុងសិក្សា។ ចំពោះប្រទេសយើងដែលមានសភាពក្តៅហើយសើម គឺធ្វើឲ្យបញ្ហានេះកាន់តែងាយកើតឡើងទៅទៀត ជាពិសេសក្នុងរដូវភ្លៀងនេះ។ នេះជាកង្វល់មួយចំពោះមិត្តនារីគ្រប់រូបដែលនិយមការផាត់មុខ។ ខាងក្រោមនេះជាវិធីងាយៗមួយចំនួនដើម្បីកែលំអបញ្ហាមួយនេះ។
១. បង្រួមរន្ធរោមញើស
ជម្រុះកោសិកាចាស់ៗចោលជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីឲ្យ ការផាត់មុខរបស់អ្នកជាប់បានយូរ។ អ្នកអាចជម្រុះកោសិកាចាស់ៗរបស់ខ្លួនឯងបានដោយប្រើ scrub ដែលមានគ្រាប់ល្អិតៗសំរាប់ដុសមុខ។ អ្នកគួរជម្រុះកោសិកាចាស់ៗចោល២ដងក្នុងមួយសប្ដាហ៍។
២. ប្រើក្រែមផ្ដល់សំណើម
ប្រសិនបើស្បែកមុខអ្នកគ្មានសំណើម ប្រេងនឹងចាប់ផ្ដើមចេញមកដើម្បីផ្ដល់សំណើមដល់ស្បែកមុខអ្នក។ ពេលនោះការ Makeup របស់អ្នកនឹងចាប់ផ្ដើមរលាយ។ ដូចនេះអ្នកត្រូវប្រើក្រែមផ្ដល់សំណើមទោះជាអ្នកមានស្បែកខ្លាញ់ក៏ដោយ។
៣. ឡេទ្រនាប់(Primer)
ឡេទ្រនាប់មានអត្ថប្រយោជន៍ច្រើនយ៉ាង។ វាជួយបង្រួមរន្ធញើស ក៏ដូចជាដើរតួជារបាំងការពាររវាងស្បែកមុខនិងគ្រឿងMakeup ធ្វើឲ្យគ្រឿងសម្អាងមិនអាចជ្រាបចូលស្បែកមុខរបស់អ្នក។ ឡេទ្រនាប់មានច្រើនប្រភេទ អ្នកអាចរើសប្រភេទដែលស័ក្ដិសមនឹងស្បែករបស់អ្នក។
៤. ម្សៅទ្រនាប់ដែលជាប់បានយូរ
នៅពេលដែលអ្នករកទិញម្សៅទ្រនាប់ អ្នកគួររកមើលម្សៅទ្រនាប់ណាដែលមានអក្សរ Long Lasting (ជាប់បានយូរ) ឬ Water Proof (ធន់នឹងទឹក)។ ម្សៅទ្រនាប់បែបនេះនឹងធ្វើឲ្យការ Makeup របស់អ្នកជាប់បានយូរ ទោះបីជាអ្នកបែកញើសឬត្រូវទឹកក៏ដោយ។
៥. ស្ព្រៃយ៍ (Spray) បាញ់មុខ
Spray បាញ់មុខមិនត្រឹមតែធ្វើឲ្យការផាត់មុខរបស់អ្នកជាប់បានយូរនោះទេវាព្រមទាំងធ្វើឲ្យការផាត់មុខរបស់អ្នកមើលទៅដូចធម្មជាតិ។ ដូចជា Spray បាញ់សក់ដែរ Spray បាញ់មុខធ្វើឲ្យការផាត់មុខរបស់អ្នកជាប់ពេញមួយថ្ងៃ៕
ចុចអាន៖៣នាទី សម្អាត Makeup លើផ្ទៃមុខ ចៀសវាងកើតមុននិងស្បែកជ្រួញ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ cosmopolitan