ថ្ងៃនេះសាកប្រហុកអ្នកម៉ែផ្ញើពីខេត្តម្ដងមើល៍!
- 2015-08-14 17:44:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះសាកប្រហុកអ្នកម៉ែផ្ញើពីខេត្តម្ដងមើល៍!
ចន្លោះមិនឃើញ
ឲ្យតែដល់ម៉ោងទៅផ្សារម្ដងៗពិបាក និង ឈឺក្បាលណាស់មែនទេ ស្ត្រីមេផ្ទះទាំងអស់? ព្រោះមិនដឹងថា ត្រូវធ្វើម្ហូបអ្វី? ថ្ងៃនេះ Sabay សូមណែនាំ និងបង្ហាញពីរបៀបធ្វើមុខម្ហូបខ្មែរមួយមុខ ធានាថា ប្លែកមាត់ឆ្ងាញ់មិនអាចបំភ្លេចបាន នោះគឺប្រហុកចិញ្ច្រាំសាច់ជ្រូកចំហុយ។
គ្រាន់តែលឺឈ្មោះមុខម្ហូបនេះ នរណាៗក៏ចេះធ្វើហើយចូលចិត្តញ៉ាំដែរ។ ប៉ុន្តែអ្វីដែលពិសេស ហើយឆ្ងាញ់ប្លែកនោះ គឺប្រហុកដែលអ្នកម៉ែផ្ញើពីខេត្តឲ្យ គ្មានជាតិគីមី មានក្លិនឈ្ងុយ ហើយថែមទាំងមានអនាម័យ និង ពោរពេញដោយក្ដីស្រលាញ់ពីម្ដាយផងដែរ ។
ម្ដងម្កាល សាកផ្លាស់ប្ដូរមុខម្ហូបពីអាហារបែបអឺរ៉ុប ឬក៏ជប៉ុន កូរ៉េ មកម្ហូបខ្មែរសាមញ្ញៗ ងាយស្រួលធ្វើ ឆ្ងាញ់ពិសា ថែមចំណាយអស់ថវិកាតិចទៀត។
មុខម្ហូបប្រហុកចិញ្ច្រាំសាច់ជ្រូកចំហុយ មួយមុខនេះ ស្ត្រីមេផ្ទះក៏រកអន្លក់ បន្ថែមដែលមានដាំក្នុងបរិវេណផ្ទះ ដូចជា ត្រសក់ ត្រប់ ត្រកួន ពពាយ ម្ទេស គឺ ជាការស្រេច។
ចង់ដឹងពីរបៀបធ្វើ និង គួរឲ្យចង់ញ៉ាំប៉ុណ្ណានោះ សូមមើលវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=489DWhhRyUo&feature=youtu.be
ចង់ដឹងពីរបៀបធ្វើម្ហូបផ្សេងៗទៀត សូមចុចទីនេះ...
អត្ថបទ៖ សុខអូន