ប្លែកៗពីនេះពីនោះពីប្រទេសកូរ៉េ
- 2015-08-14 16:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកៗពីនេះពីនោះពីប្រទេសកូរ៉េ
ចន្លោះមិនឃើញ
កូរ៉េជាប្រទេសដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងត្រូវចាត់ទុកថាជាកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី។ សម្រាប់ពលរដ្ឋពីប្រទេសមួយចំនួនដែលធ្វើដំណើរកម្សាន្តទៅប្រទេសនេះ អាចជួបរឿងប្លែកៗជាច្រើនអាចជាបទពិសោធន៍ថ្មីគួរឲ្យចាប់អារម្មណ៍។
ខាងក្រោមនេះជាទិដ្ឋភាពពីប្រទេសកូរ៉េដែល Sabay ចង់ចែករំលែកដល់ប្រិយមិត្ត ក្នុងពេលចូលរួមដំណើរកម្សាន្តកាលពីថ្មីៗនេះ។
@ ភាគច្រើនពលរដ្ឋកូរ៉េនិយមធ្វើដំណើរតាមរថភ្លើងនិងរថយន្តក្រុងសាធារណៈ ដោយសារប្រទេសនេះមានប្រព័ន្ធផ្លូវរថភ្លើង និងឡានក្រុងរត់ខ្វាត់ខ្វែងតាមទីក្រុង និងភ្ជាប់ពីទីក្រុងមួយទៅមួយទៀត។ ក្រៅពីនេះគេពួកគេក៏និយមធ្វើដំណើរដោយកង់និងថ្មើរជើងផងដែរ។
@ នៅកូរ៉េទឹកម៉ាស៊ីនមានសុវត្ថិភាពនិងអនាម័យខ្ពស់ ដែលពលរដ្ឋអាចទទួលទានបានគ្រប់ពេលនិងគ្រប់ទីកន្លែង។
@ ជនជាតិកូរ៉េមានវប្បធម៌ចែករំលែក ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។
@ នៅកូរ៉េ មនុស្សចាស់ត្រូវបានគេគោរពឲ្យតម្លៃយ៉ាងខ្ពស់មិនថានៅក្នុងរង្វង់ក្រុមគ្រួសារនិងនៅក្នុងសង្គម។
មានអ្វីផ្សេងទៀត ដែលប្រិយមិត្តចាប់អារម្មណ៍និងធ្លាប់ទៅប្រទេសកូរ៉េចង់ចែករំលែក។
អត្ថបទ៖ ប៊ុណ្ណារ៉ា