មើលប្រធានក្រុម Liverpool ចេញក្បាច់ទល់នឹងអ្នករាំ ម៉េចដែរ?
- 2015-08-21 17:52:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលប្រធានក្រុម Liverpool ចេញក្បាច់ទល់នឹងអ្នករាំ ម៉េចដែរ?
ចន្លោះមិនឃើញ
ខ្សែបម្រើ Jordan Henderson ប្រធានក្រុមហង្សក្រហម Liverpool បានចេញក្បាច់ត្រែះបាល់ freestyle យ៉ាងអស្ចារ្យ ទល់នឹងកំពូលអ្នករាំ breakdancer នៅក្នុងស្ប៉តផ្សាយពាណិជ្ជកម្មថ្មីមួយ របស់ផលិតផល MaxiNutrition កាលពីម្សិលមិញ។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ គឺត្រូវបានគេកត់សំគាល់ឃើញថា ជាកីឡាករមួយរូប ដែលពុំសូវមានជំនាញ ឬប្រើប្រាស់ក្បាច់ច្រើនទេ ពោលគឺតែងលេងល្អ ខាងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ប៉ុន្តែនៅក្នុងវីដេអូថ្មីនេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ដោយសារកីឡាករវ័យ២៥ឆ្នាំរូបនេះ ក៏មានថ្វីជើង freestyle មិនធម្មតាឡើយ។
Henderson ដែលឡើងតំណែងជាប្រធានក្រុម Liverpool ជំនួស Steven Gerrard ដែលបានចាកចេញទៅ LA Galaxy នឹងត្រូវដឹកនាំហង្សក្រហម ទៅប៉ះកាំភ្លើងធំ Arsenal នៅ Emirates Stadium នៅយប់ថ្ងៃចន្ទខាងមុខនេះ៕
តោះ! ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
-ចុចអាន៖ Benteke ជួយ Liverpool ឈ្នះ Bournemouth ១-០ ទាំងសង្ស័យបាល់ offside
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail