U-15 ជម្រើស​ជាតិ​កម្ពុជា ​លើក​ពាន​អន្តរជាតិ​នៅ​បាទី ​ព្រឹក​ម្សិលមិញ

  • 2015-08-24 16:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​ពាន​រង្វាន់​អន្តរជាតិ GFA Soriya U-15 Cambodia International Tournament 2015 ក្រោយ​យក​ឈ្នះ​ក្រុម​​ U-14 Japan Gifu Selection  មក​ពី​ជប៉ុន​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ថ្ងៃ​អាទិត្យ​​ទី ២៣ ខែ សីហា ឆ្នាំ ២០១៥ ម្សិលមិញ។

 

 

ក្រុម U-15 កម្ពុជា លើក​ពាន (រូបថត៖ GFA Soriya - Cambodia)

 

GFA Soriya Academy សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Yamaha បាន​បង្កើត​ពាន​រង្វាន់​បាល់ទាត់​អន្តរជាតិ​មួយ​​នេះ​ឡើង​សម្រាប់​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ​ ដោយ​មាន ៤ ក្រុម​មក​ពី ៣ ប្រទេស​ចូលរួម​ប្រកួត​ប្រជែង​​។ ពាន​រង្វាន់​នេះ​បង្កើត​ឡើង​​ដើម្បី​​បង្កើន​ការ​ទំនាក់ទំនង​រវាង​កីឡាករ​ទាំង ៤ ក្រុម ព្រម​ទាំង​ផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះដឹង ជំនាញ និង វប្បធម៌ ​រវាង​គ្នា​និង​គ្នា​ទៅ​វិញ​ទៅ​មក។

 

ពាន​រង្វាន់​នេះ​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២១ ដល់ ២៣ ខែ សីហា ឆ្នាំ ២០១៥ នេះ ស្រប​ពេល​ក្រុម​ចូលរួម​មាន ក្រុម U-14 Japan Gifu Selection របស់​ជប៉ុន ក្រុម U-15 GFA Singapore របស់​សិង្ហបុរី ក្រុម​​សាលា​បាល់ទាត់​ជាតិ​កម្ពុជា U-15 និង ក្រុម​​ជម្រើស​ជាតិ​កម្ពុជា U-15៕

 

លទ្ធផល​នៃ​ការ​ប្រកួត​ពាន​រង្វាន់ GFA Soriya U-15 Cambodia International Tournament ​

កាលបរិច្ឆេទ​

វគ្គ​​ប្រកួត​

លទ្ធផល​

២១//២០១៥​

វិលជុំ​

U-14 Japan Gifu Selection

-១​

សាលា​បាល់ទាត់​ជាតិ​

វិលជុំ​

U-15 ជម្រើស​ជាតិ​កម្ពុជា

១២-០​

U-15 GFA Singapore

២២//២០១៥​

វិលជុំ​

U-15 GFA Singapore

-៥​

U-14 Japan Gifu Selection

វិលជុំ​

U-5 ជម្រើស​ជាតិ​កម្ពុជា​

-១​

សាលា​បាល់ទាត់​ជាតិ

វិលជុំ​

U-14 Japan Gifu Selection

-០​

U-15 ជម្រើស​ជាតិ​កម្ពុជា​

វិលជុំ​

សាលា​បាល់ទាត់​ជាតិ

-១​

U-15 GFA Singapore

២៣//២០១៥​

លេខ​៣

សាលា​បាល់ទាត់​ជាតិ​

-០​

U-15 GFA Singapore

ជើង​ឯក​

U-15 ជម្រើស​ជាតិ​កម្ពុជា​

-០​

U-14 Japan Gifu Selection