Bayern ​ថត​រូប​ភាព​​ជា​ក្រុម​កាន់​ស្រា​បៀរ ​តែ​ Ribery ​ម្នាក់​អត់​កាន់

  • 2015-08-26 21:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ Bayern Munich ​បាន​ថត​រូប​​ជុំ​​គ្នា​លក្ខណៈ​ក្រុម​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ដោយ​ម្នាក់ៗ​​មាន​កាន់​ស្រា​បៀរ​នៅ​នឹង​ដៃ​ផង​ដែរ ប៉ុន្តែ​មាន​តែ​ខ្សែ​បម្រើ​ Franck Ribery ម្នាក់​គត់​ ដែល​អត់​​បាន​កាន់​ស្រា​បៀរ​នឹង​គេ។

 

Franck Ribery (ក្រោម, ឆ្វេងដៃ​ទី២)

 

​​​ការ​ថត​រូប​​កាន់​ស្រា​បៀរ​នេះ គឺ​ដោយសារ​តែ​ក្រុម​យក្ស​អាល្លឺម៉ង់ ​បាន​ចាប់​ដៃ​គូ​សហការ​គ្នា​ជាមួយ​ដៃ​គូ​ឧបត្ថម្ភ​ក្រុមហ៊ុន​ស្រា​បៀរ​ Paulaner ​ដែល​តម្រូវ​ឲ្យ​​​អ្នកចាត់ការ និង​​កីឡាករ​​ឆ្នើម​ក្នុង​ក្រុម​​ទាំង​អស់ ចូល​រួម​ជាមួយ។

 

កីឡាករ​ Bayern និង​បុគ្គលិក​មួយ​ចំនួន បាន​ថត​កាន់​ស្រា​បៀរ​ទាំង​​ស្នាម​ញញឹម ប៉ុន្តែ​សម្រាប់​កីឡាករ​បារាំង​​វ័យ​៣២​ឆ្នាំ Ribery ​មិន​​បាន​កាន់​នឹង​គេ​ទេ ដោយសារ​តែ​​តារា​ឆ្នើម​កំពូល​ញាក់​រូប​នេះ ​កាន់​សាសនា​អ៊ីស្លាម ​តាំង​​ពី​រៀបការ​ជាមួយ​ភរិយា Wahiba ​នៅ​ឆ្នាំ​២០០២ ដូច្នេះ​ទើប​​មិន​អាច​ប៉ះ​ពាល់​ជាតិ​ស្រវឹង​​បាន៕

 

 

 

 

 

 

 

 

 

 

-ចុចអាន៖ Bayern ទិញ​ Vidal ពី Juventus ផ្លូវ​ការ ដោយ​ចុះ​កុង​ត្រា​៤​ឆ្នាំ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail

អត្ថបទពេញនិយម