គំរូអាវបារខែមភ្នំពេញ២០១៥ ស្រស់ស្អាតយ៉ាងណាទៅ?
- 2015-08-26 22:28:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូអាវបារខែមភ្នំពេញ២០១៥ ស្រស់ស្អាតយ៉ាងណាទៅ?
ចន្លោះមិនឃើញ
លេចចេញគំរូអាវបារខែមយ៉ាងស្រស់ស្អាត សម្រាប់ប្រើប្រាស់និងចែកដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាបារខែមភ្នំពេញនៅខែតុលាខាងមុខ។
អាវយឺតថ្មីសម្រាប់ប្រើកម្មវិធីបារខែមភ្នំពេញ 2015 រចនាឡើងជាមួយផ្ទៃពណ៌ស កនិងដៃជាមួយឆ្នូតនៃផ្ទៃអាវខាងក្រោមពណ៌ខ្មៅរលោង។ នៅផ្នែកខាងមុខមានរូបវិមានឯករាជ្យជានិមិត្តរូបនៃទីក្រុងភ្នំពេញនិងរំលេចជាមួយអក្សរជាភាសាអង់គ្លេស "Phnom Penh Barcamp 2015។
បារខែមភ្នំពេញ ២០១៥ ជាព្រឹត្តិការណ៍ជួបជុំនៃក្រុមអ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញច្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំអាជីវកម្ម សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក៏ដូចជាត្រៀមខ្លួនសម្រាប់ សមាហរណកម្ម អាស៊ាន ២០១៥។ អ្វីដែលពិសេសគឺព្រឹត្តិការណ៍នេះទាក់ទងក្រោមប្រធានបទ " ត្រៀមខ្លួនសម្រាប់ សមាហរណកម្ម អាស៊ាន" ហើយអ្នកចូលរួមអាចប្រកាសប្រធានបទដែលចង់ធ្វើបទបង្ហាញតាមប្រភេទនៃប្រធានបទដូចខាងក្រោម៖
បច្ចេកវិទ្យា | Technolgy Zone អាជីពការងារ | Career Development Zone រចនា ច្នៃប្រឌិត | Creative Zone សហគ្រិនភាព | Entrepreneur Zone
បារខែមនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ដល់ ២៥ ខែតុលា ខាងមុខនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ដោយ៖ ដារ៉ាឆានី