នៅសល់មិនដល់មួយសប្ដាហ៍ទៀតទេនឹងដល់ខួបមួយឆ្នាំនៃការទទួលមរណភាពរបស់សមាជិកក្រុម Ladies' Code ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យសមាជិកពីរនាក់ស្លាប់ គឺ EunB និង RiSe។
តាមការឱ្យដឹង ផលិតកម្ម Polaris នឹងចេញបទចម្រៀងពីរបទសម្រាប់ជាការរំឭកដល់សមាជិកទាំងពីរដែលបាត់បង់ទៅនោះនៅកញ្ញាខាងមុខ។ មានការបង្ហើបឱ្យដឹងថា បទចម្រៀងទាំងពីរបទដែលត្រៀមនឹងចេញនេះ មួយមានចំណងជើងថា “I'm Fine Thank You” ច្រៀងដោយ Kim Bum Soo, Ivy Yang Dong Gun, Han Hee Jun, Rumble Fish និង Sun Woo ដែលនឹងចេញត្រូវចេញនៅថ្ងៃទី៣ កញ្ញា។
ចំណែកបទមួយទៀត មានចំណងជើងថា “Smile Even If It Hurts” ច្រៀងដោយសមាជិកក្រុមដែលនៅរស់ គឺ Ashley, Sojung និង Zuny នឹងត្រូវចេញនៅថ្ងៃទី៧ កញ្ញា។
គួររំឭកថា ក្រុមនារី Ladies' Code បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយកាលពីថ្ងៃទី៣ កញ្ញា ២០១៤កន្លងទៅ ដែលបានឆក់យកជីវិតសមាជិកម្នាក់គឺនាង EunB ភ្លាមៗ ហើយបួនថ្ងៃក្រោយមក RiSe ក៏បានស្លាប់ម្នាក់ទៀត៕
ចុចអាន៖
រកឃើញមូលហេតុពិត និងជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រុម Ladies’ Code
ប្រែសម្រួល៖ សុគន្ធី
ប្រភព៖ star news