ម្ហូបប្លែក! ពងទាចៀនទឹកត្រីអំពិលទុំ ឆ្ងាញ់ម៉ាស្រក់ទឹកមាត់
- 2015-09-05 16:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ហូបប្លែក! ពងទាចៀនទឹកត្រីអំពិលទុំ ឆ្ងាញ់ម៉ាស្រក់ទឹកមាត់
ចន្លោះមិនឃើញ
សុភ័កជាចុងភៅប្រុសពិសេសប្រចាំគ្រួសារមួយមិនថាម្ហូបខ្មែរ ចិន ឬម្ហូបអឺរ៉ុបគឺអាចធ្វើបាន។ ថ្ងៃនេះសុភ័កបានបង្កើតមុខម្ហូបមួយមុខដែលប្លែក ងាយស្រួលធ្វើ ថែមទាំងរសជាតិឆ្ងាញ់។ មិនថាស្ត្រីមេផ្ទះ សុភាពនារីៗ ឬបុរសឡើយ សុទ្ធតែអាចធ្វើមួយមុខនេះបានទាំងអស់។
ម្ហូបនេះមានឈ្មោះថា ពងទាចៀនទឹកត្រីអំពិលទុំ។ ចំណុចពិសេសគឺត្រង់ទឹកជ្រលក់អំពិលទុំនេះតែម្ដង ព្រោះចាប់ជាតិជាមួយបន្លែខ្ទឹមក្រហម និងប៉េងប៉ោះរសជាតិឆ្ងាញ់បះសក់។
កុំទាន់អាលជឿណា! សាកមើលវីដេអូបង្ហាញពីគ្រឿងផ្សំ និងរបៀបធ្វើ រួចសាកល្បងធ្វើនៅផ្ទះដោយខ្លួនឯងទើបដឹងថាមានរសជាតិឆ្ងាញ់ប៉ុណ្ណា៖
អត្ថបទ៖ សុខអូន