iPad Pro ថ្មីរបស់ Apple បង្ហាញខ្លួនហើយ​​ ​អេក្រង់​ធំ​ ល្បឿន​​រឹត​តែលឿន កាន់ថ្មបានយូរ 

  • 2015-09-10 08:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបប្រកាស iPad Pro ដែលមានទំហំធំ បំពាក់ដោយ Chip ល្បឿនលឿន មានមកជាមួយនឹងប៊ិច ព្រមទាំងអាចដំណើរការជាមួយនឹង Microsoft Word។ ចង់​ដឹង​ iPad Pro ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​នេះ​​អស្ចារ្យ​ប៉ុណ្ណា​ សូម​មើល​លក្ខណៈ​សម្បត្តិ​របស់​វា​ខាង​ក្រោម​នេះ។

 

 

 

 

លក្ខណៈសម្បត្តិ iPad Pro

 

-អេក្រង់៖ ១២,៩ អ៊ីញ (មាន៥,៦លាន pixels)

 

-អង្គចងចាំ៖ ៣២GB និង ១២៨GB

 

-បន្ទះ​ Chip ៖ A9X chip ពី Apple. 64-bit (អាចលេងហ្គេមបានយ៉ាងលឿន)

 

-កាមេរ៉ា៖ ៨MP iSight camera -ថាមពលថ្ម៖ បាន១០ម៉ោង

 

-តម្លៃ៖ ៧៩៩ដុល្លារ សម្រាប់ទំហំ ៣២GB, ៩៤៩ដុល្លារសម្រាប់ទំហំ ១២៨GB, និង១០៧៩ដុល្លារសម្រាប់ទំហំ១២៨GB ជាមួយ LTE

 

ក្រៅ​ពី​នេះ​ iPad Pro ជំនាន់​ថ្មី​របស់ Apple មានបំពាក់ Smart Keyboard, មាន connector នៅពីចំហៀងនៃ iPad អាចឲ្យគេភ្ជាប់ Keyboard បានដោយមិនចាំបាច់ Bluetooth, មានប៊ិច STYLUS, អាចដំណើរ Microsoft Word បាន

 

 

 

 

 

 

 

 

 

ប្រភព៖ businessinsider