សមាជិក​ក្រុម MBLAQ ​​ផ្ទុះ​អំពើ​ហិង្សា​ជាមួយ​មេអំឡុង​ពេល​ផឹកស៊ី​ជាមួយ​គ្នា

  • 2015-09-11 22:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Seungho  សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង MBLAQ ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម​របស់​ខ្លួន​វាយ​ អំឡុង​ពេល​ពួក​គេ​ចូល​ផឹកស៊ី​ក្នុង​បា​មួយ​កន្លែង​​នៅ​តំបន់​​ Gangnam ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

 

ហេតុការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៣:១០នាទី​ទៀបភ្លឺ​​ក្នុង​បា​រាត្រី​មួយ​ដែល​គេ​មិន​បាន​បង្ហាញ​ឈ្មោះ​ក្នុង​សង្កាត់​ SinsaDong តំបន់ Gangnam ។ ក្រោយ​​បញ្ហា​នេះ​ផ្ទុះ​ឡើង មន្ត្រី​ប៉ូលិស​ក្នុង​តំបន់ Gangnam បាន​កោះ​ហៅ​ភាគ​គី​ទាំង​ពីរ​មក​ធ្វើ​ការ​ស៊ើបសួរ និង​ស៊ើបអង្កេត​ស្វែង​រក​ការពិត។

 

អំឡុង​ពេក​សាកសួរ​ Seungho បាន​ប្រាប់​ទៅ​ប៉ូលិស​ថា​ ចាងហ្វាង​ផលិតកម្ម​របស់​គេ​បាន​វាយ​គេ​នឹង​កែវ។ បន្ទាប់​ពី​សួរ​ភាគី​ទាំង​សងខាង​​រួចរាល់​ ខាង​​ចាងហ្វាង​ផលិតកម្ម​បាន​សារភាព​ថា រូប​គេ​ពិត​ជា​បាន​វាយ​កូន​ចៅ​​មែន​ ដោយ​សារ​គេ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​អំឡុង​ពេល​ផឹកស៊ី​ជា​មួយ​គ្នា។ រីឯ​ Seungho ក៏​សារ​ភាព​ដែរ​ថា ក្រោយ​ចាងហ្វាង​ផលិតកម្ម​បាន​វាយ​មក​លើ​ខ្លួន គេ​ក៏​បាន​ត​ដៃ​ទះ​​កំផ្លៀង​មេ​​វិញ​ដែរ។

 

យ៉ាងណា​ក្ដី​រឿង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ មន្ត្រី​ប៉ូលិស​នៅ​តែ​បន្ត​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ថា​នរណា​ត្រូវ​នរណា​ខុស​ពិត​ប្រាកដ៕

 

ចុចអាន៖Sulli រងសម្ដី​រិះគន់​​ថា “ជា​ស្រី​រកស៊ី​ផ្លូវ​ភេទ”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo

អត្ថបទថ្មី