ព្រំ រដ្ឋា ប្រកាស​លើក​ក្មួយ​ឡើង​តួឯក​ ក្នុង​ថ្ងៃ​ខួប១៨​ឆ្នាំ

  • 2015-09-15 18:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និងជា​ពិធី​ការិនី អ្នកនាង ព្រំ រដ្ឋា បាន​ប្រកាស​ថា គ្រោង​​លើក​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួន​ឈ្មោះ សិទ្ធី នីកា ធ្វើ​ជា​តួឯក ក្នុង​រឿង​ភាគ​ថ្មី​របស់​ខ្លួន​ដែល​គ្រោង​ថត​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុន​នេះ។ ការ​ប្រកាស​នេះ​​​បាន​ធ្វើ​ឡើង កាល​ពី​យប់​មិញ ក្នុង​ពិធី​ខួប​កំណើត​​គម្រប់១៨ឆ្នាំ របស់​ក្មួយ​ស្រី​តែ​ម្ដង។

 

 

រាប់​ពី​ឆ្វេង ព្រំ រដ្ឋា ពៅ លីដា យុគ ចិន្ដា និង​ សិទ្ធី នីកា

 

រឿង​ដែល អ្នកនាង ព្រំ រដ្ឋា គ្រោង​ថត​នោះ ជា​ប្រភេទ​រឿង​ភាគ​មាន​ឈ្មោះ​ថា "បំណុល​ស្នេហ៍" ដោយ​ដំណើរ​នៅ​​ចុង​ខែ វិច្ឆិកា ខាង​មុខ​នេះ។ ព្រំ រដ្ឋា  មិន​បាន​ពន្យល់​នៃ​សាច់​រឿង​ទាំង​មូល​ឡើយ ដោយ​នាង​គ្រាន់​តែ​បញ្ជាក់​ប្រាប់​ថា ក្នុង​រឿង​មួយ​នេះ ក្មួយ​ស្រី​បង្កើត​របស់​នាង សិទ្ធី នីកា  គឺ​ជា តួឯក។ មូល​ហេតុ​ដែល​នាំ​ឲ្យ តារា​ស្រី​ម្នាក់​នេះ​ទាញ​ក្មួយ​ស្រី​មក​ដើរ​​​លើ វិថី​សិល្បៈ​ជា​មួយ​ខ្លួន​​នេះ ​ក៏​ព្រោះ​​តែ​នាង គិត​ថា វិធី​មួយ​នេះ នឹង​ធ្វើ​ឲ្យ​ក្មួយ​ស្រី​​មាន អនាគត​ដូច​ខ្លួន។ "ខ្ញុំ​មាន​ថ្ងៃ​នេះ​ក៏​ព្រោះ​សិល្បៈ ក្មួយ​ខ្ញុំ​វា​ចង់​​ខាង​នឹង​ដែរ ចឹង​ខ្ញុំ​បំពេញ​បំណង​គាត់​ទៅ" ព្រំ រដ្ឋា ថ្លែង​បញ្ជាក់។

 

តាម​ការ​រៀប​រាប់​​​ពី​​ម្ដាយ​មីង កញ្ញា សិទ្ធី នីកា  ធ្លាប់​បាន​ថត​រឿង ៣ទៅ៤ រឿង​មក​ហើយ ក្នុង​នោះ មាន​ដូច​ជា រឿង​អប់រំ​ខ្លីៗ​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា រឿង "វិថី​នារី" និង​រឿង "វេរា​ស្នេហ៍​ឆ្លង​​ភព" ជា​ដើម។ ជា​មួយ​គ្នា​នោះ នីកា ក៏​ធ្លាប់​​ថត ​MV និង ស្ប៉ត​ពាណិជ្ជកម្ម ជា​ច្រើន​ផង​ដែរ។

 

បច្ចុប្បន្ន ក្មួយ​ស្រី​ម្នាក់​នេះ គឺ​ជា ពិធីការិនី ក្នុង​កម្មវីធី​បង្ហាញ​ម៉ូដ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣។  ព្រំ រដ្ឋា រំពឹង​ថា ក្រោម​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​យក​ចិត្ត​​ទុកដាក់​របស់​ខ្លួន ទៅ​ថ្ងៃ​អនាគត កញ្ញា សិទ្ធី នីកា ច្បាស់​ជា​មាន​ប្រជាប្រិយភាព​ខ្ពស់៕

 

ទស្សនា​ទិដ្ឋភាពតារា​ៗ​ចូល​រួម​ខួប​កំណើត សិទ្ធី នីកា យប់​មិញ!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា