យុវវ័យ​សៀមរាប​អបអរ​សាទរ​រោងភាពយន្ត​ទំនើប​ដំបូង Platinum Cineplex

  • 2015-09-15 21:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​សប្ដាហ៍​មុន​រោងភាពយន្ត​បែប​ទំនើប Platinum Cineplex  បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​សៀមរាប​ហើយ​ ត្រូវ​បាន​យុវវ័យ​អបអរ​សាទរ និង​ជា​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ។ តោះ​ស្ដាប់​អ្នក​នៅ​សៀមរាប​និយាយ​ពី  Platinum Cineplex ទាំង​អស់​គ្នា៖

 

 

កញ្ញា វលក្ខ អាយុ ២០ ឆ្នាំ ​បាន​ឲ្យ​ដឹង​ថា៖ "ការ​បើក​​រោងភាពយន្ត Platinum Cineplex ដែល​មាន​លក្ខណៈ​ទំនើប​នេះ​គឺ​ល្អ ព្រោះ​វា​ជា​ចំណាប់​អារម្មណ៍​របស់​យុវវ័យ ក៏​ដូចជា​ក្មេង​ៗ។ ណាមួយ​ពួកគេ​អាច​មាន​កន្លែង​ដើរ​កម្សាន្ត​ផង ដោយ​ថ្ងៃ​ទំនេរ​ពី​ការ​សិក្សា មិន​ដឹង​ទៅ​ណា​អាច​មក​ទី​នេះ​បាន។”

 

អ្នក​លក់​ផលិតផល​ថែរក្សា​សម្រស់​ខាង​លើ​បាន​ឆ្លើយ​នូវ​សំណួរ​ថា៖ "ចុះ​ការ​មើល​កុន​នេះ​វា​មិន​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ប្អូន​ៗ​ដែរ​ឬ ទេ? នាង​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា "វា​គ្មាន​ប៉ះពាល់​អ្វី​ដល់​ការ​សិក្សា​របស់​ពួក​សិស្ស​ៗ ឡើយ​ព្រោះ​ពួកគេ​ទំនេរ​បាន​ពួកគាត់​មក​មើល ហើយ​យុវវ័យ​បច្ចុប្បន្ន​គិត​គូរ​ពី​ការសិក្សា​ណាស់​ដោយ​ពួកគាត់​ចង់​បាន​ចំណោះ​ដឹង និង​ការ​កម្សាន្ត​ទន្ទឹម​គ្នា និង​ជា​វិធី​សម្រាល​ខួរ​ក្បាល​មួយ​បែប។”

 

ជា​ចុងក្រោយ​កញ្ញា​បាន​បន្ថែម​ថា ​សៀមរាប​គឺជា​តំបន់​ទេសចរ ដ៏​មាន​សក្ដានុភាព​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដូច​នេះ​វា​ជួយ​ឲ្យ​ប្រជាជន​អាច​រក​ចំណូល​បាន​ច្រើន​ថែម​ទៀត។

 

 រូប​តំណាង

 

"ការ​បើក​សម្ពោធ​រោង​កុន​ទំនើប​ដំបូង​បំផុត​នៅ​សៀមរាប​នេះ​ គឺជា​រឿង​ល្អ ដើម្បី​ឲ្យ​អ្នក​នៅ​សៀមរាប​បាន​ដឹង​ពី​ភាពយន្ត​ថ្មី​ៗ ដែល​នៅ​ទូទាំង​ពិភពលោក​បាន​ទស្សនា ហើយ​អ្នក​នៅ​ទី​នេះ​បាន​ទស្សនា​ដូចគ្នា។" នេះ​ជា​សម្ដី​ កញ្ញា គន្ធា អាយុ ២៩ ឆ្នាំ ជា​អ្នក​ធ្វើការ​ក្រុមហ៊ុន​ឯកជន និង​ ជា​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ផ្ទាល់។

 

រី​ឯ បុរស​សង្ហារ រិទ្ធី វិញ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ពេល​បើក​សម្ពោធ​រោងភាពយន្ត​បែប​ទំនើប Platinum Cineplex នេះ​ថា "ឥឡូវ​នេះ​អ្នក​សៀមរាប​អាច​មើល​កុន​បែប 3D ដូច​អ្នក​នៅ​ភ្នំពេញ​ដែរ និង​អាច​ដើរ​ទាន់​បច្ចេកវិទ្យា​ទំនើប​ដូច​គេ​ហើយ។”

 

 

 

Platinum Cineplex សាខា​សៀមរាប​ទើប​សម្ពោធ​ឲ្យ​ដំណើរ​ការ​កាលពី​រាត្រី ថ្ងៃ​សៅរ៍ ១២ សប្ដាហ៍​មុន ក្រោម​វត្តមាន​តារា​ល្បី​ៗ និង​អ្នក​ជំនួញ​តូច​ធំ​ជាច្រើន​ដែល​ធ្វើឲ្យ​កក្រើក​ខេត្ត​សៀមរាប៕

 

 

 
 
 

អត្ថបទ៖ទ្រី រ៉ាវី