ថត​​ Portrait ស្ទីល​ថត​រូប​ដ៏​ពេញនិយម​កម្មវិធី Big Photography Challenge

  • 2015-09-15 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​បែប Portrait ជា​ស្ទីល​ថត​រូប​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​អ្នក​ថត​រូប​ទាំង​ឡាយ​។ ការ​ថត​រូប​បែប Portrait ​ត្រូវ​​មាន​​តិកនិក​ជា​ច្រើន​ ដើម្បី​​បង្កើត​រូបភាព​មួយ​ស្រស់​ស្អាត​និង​​មាន​ភាព​ទាក់ទាញ។

 

Pu Sem អ្នក​ថតរូប​ប្រចាំ​គេហទំព័រ Sabay ​លោក​នឹង​ណែនាំ​ពី​គន្លឹះ​ថត​រូប​​លក្ខណៈ Portrait​ ដែល​ប្រិយមិត្ត​អាច​ស្វែង​យល់​ដើម្បី​ចូលរួម​ការ​ប្រកួត Big Photography Challenge 2015 សម្រាប់​​ប្រធានបទ​ "ស្រ្តីកម្ពុជា"។

 

 

Big Photography Challenge ជា​ការ​ប្រកួត​ថត​រូប​តាម​អនឡាញ ដែល​រៀបចំ​ឡើងក្រៅ​ពី​​ឲ្យ​ប្រិយមិត្ត​​មានឱកាស​បង្ហាញសមត្ថភាព​​លើ​ជំនាញ​ថត​រូប​​ប្រកួតប្រជែង​​ដើម្បី​​​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន កម្មវិធី​​នេះ​ក៏​នឹង​ជួយ​បង្រៀន​បេក្ខជន​យល់​ដឹង​ពី​ការ​ថត​រូប​ដើម្បី​ បង្កើន​សមត្ថភាព​និង​ជំនាញ​ការ​ថត​រូប​ឲ្យ​កាន់​តែ​ល្អ​​ប្រសើរ​។

 

Big Photography Challeng មាន​ប្រធានបទ​ ៣ ប្រធាន​បទ​ទី​មួយ“រង្វង់”, ប្រធាន​បទ​ទី​ពីរ​ “សម្រស់​កម្ពុជា” និង​ប្រធានបទ​ទី ៣ “ស្រ្តី​កម្ពុជា” ដែល​ប្រិយមិត្ត​អាច​ចូលរួម​ដើម្បី​ប្រជែង​គ្នា។

 

Big Photography Challenge រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន i-Qlick និង​ រួម​សហការ​ជាមួយ Sabay។ i-Qlick ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មានម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​សម្ភារៈ​ប្រើប្រាស់​ម៉ាក Canon ជា​ច្រើន​ទៀត។

 

​អតិថិជន​​នៅ​ពេលជាវ​ផលិតផល​ពី i-Qlick កុំ​ភ្លេច​សូម​សួរ​រក​បណ្ណ​ធានា​ផ្លូវការ​រយៈ​ពេល ១៥ ខែ​ ដើម្បីធានាថា​អ្នកពិតជា​បានទទួល​ផលិត​ផលដែល​មានគុណ​ភាព​និង​គួរ​ឲ្យ​ ទុកចិត្ត​​ពី​ក្រុមហ៊ុន Canon។

 

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖ អ្នក​នាង​ឈាវ សុវណ្ណនី ទូរសព្ទ +855 (0) 81 666 973  និង​អ៊ីម៉ែល mktg11@i-qlick.com។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី