ពិព័រណ៍​ចិន-អាស៊ាន ​លើក​ទី ​១២ ​មាន​ជាង​ ៥ ៥០០​ ស្តង់

  • 2015-09-17 23:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តាំង​ពិព័រណ៍​អាស៊ាន​ចិន​ឆ្នាំ ​២០១៥​នេះ​នឹង​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨ កញ្ញា​ ស្អែក​ ដោយ​មាន​ស្តង់​ដាក់​តាំង​ចំនួន​៥៥៦៣​ស្ដង់ ដែល​ចំនួន​នេះ​ស្មើ​នឹង​ ២១​% លើស​ចំនួន​ដែល​បាន​គ្រោង​ទុក​។ លោក Hu Suojin អគ្គនាយក​រង​​ការិយាល័យ​​ព័ត៌មាន​​ក្រសួង​ពាណិជ្ជកម្ម​ចិន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​នេះ​។

 

 

 

នេះ​ជា​លើក​ទី​ ១២​ ហើយ ​សម្រាប់​ការ​តាំង​ពិព័រណ៍​អាស៊ាន​-ចិន ដែល​តែង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ណានីង ខេត្ត​គ័ងស៊ី ប្រទេស​ចិន។ ក្នុង​ពិធី​ពិព័រណ៍​នេះ​ដែរ​នឹង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ប្រចាំ​ប្រទេស​នីមួយ​ៗ​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន​ ដោយ​ឡែក​ សម្រាប់​ប្រទេស​កម្ពុជា​​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ឯក​ឧត្តម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ​និង ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

 

លោក Suojin​ មាន​ប្រសាសន៍​បន្ត​ថា មាន ​២ ២០៧ ​សហគ្រាស​ដែល​ត្រូវ​បាន​អនុញាតិ​ឲ្យ​ចូលរួម​ និង​ មាន ​៤ ៦០០ ​ស្ដង់​​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​សហគ្រាស​ទាំង​នោះ​។ ក្នុង​ចំណោម​នោះ​ក៏​មាន​១២៩៦​ស្ថង់​សម្រាប់​ប្រទេស​អាស៊ាន​ទាំង​ដប់ និង​ ប្រទេស​ដែល​​មិនស្ថិតក្នុងតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន CAFTA។ ​

 

ពិព័រណ៍​អាស៊ាន​ចិន​ឆ្នាំ​នេះ ​ថៃ​នឹង​ធ្វើ​ជា​ប្រទេស​កិត្តិយស ដោយ​មាន​សាធារណរដ្ឋ​កូរ៉េ​ចូលរួម​ជា​ប្រទេស​ភ្ញៀវ​ពិសេស​។ សារព័ត៌មាន​ចំនួន​ ២០៥ ​នៃ​ប្រទេស ​និង​​ តំបន់​ទាំង​២២ និង​មាន​អ្នក​យក​ការណ៍ ​​អ្នក​សារព័ត៌មាន​ចំនួន​ ១ ២២៦ ​រូប​​នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ការ​តាំង​ពិព័រណ៍​នេះ​។

 

 

 

សម្រាប់​ព័ត៌មាន​ពិស្ដារ​បន្ត​ Sabay​ នឹង​ធ្វើ​សេចក្ដី​រាយការណ៍​​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ស្អែក​នេះ​!

 

អត្ថបទ​៖ សរ សុគន្ធី​ រាយការណ៍​ពី​ប្រទេស​ចិន​