ពិព័រណ៍ចិន-អាស៊ានលើកទី ១២ ប្រកាសបើកជាផ្លូវការកាលពីព្រឹកមិញនេះ
- 2015-09-18 22:11:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍ចិន-អាស៊ានលើកទី ១២ ប្រកាសបើកជាផ្លូវការកាលពីព្រឹកមិញនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ដ៏សំខាន់ និង ធំមួយសម្រាប់ចក្ខុវិស័យផ្លូវសូត្រ ពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំមុខជំនួញ និង ការវិនិយោគចិន-អាស៊ាន លើកទី ១២ ឆ្នាំ ២០១៥ ត្រូវបានប្រកាសបើកជាផ្លូវការនៅទីក្រុងណានីង ខេត្តគ័ងស៊ី ប្រទេសចិន កាលពីព្រឹកមិញ។
ឯកឧកត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាត់ខ្សែបូពីមុខស្តង់ផលិតផលកម្ពុជា
ឆ្នាំនេះមានគោលដៅជាឆ្នាំនៃកិច្ចសហប្រតិបត្តិការផ្លូវសមុទ្ររបស់ចិន-អាស៊ាន និង ជាឆ្នាំដំបូងនៃការអនុវត្តយ៉ាងពេញលេញនៃគម្រោងសាងសង់ខ្សែក្រវាត់តែមួយ ផ្លូវតែមួយ។ អង្គពិធីទាំងមូលទទួលបានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសអាស៊ានទាំងដប់ ដោយមានប្រទេសថៃជាប្រទេសកិត្តិយស និងសាធារណរដ្ឋកូរ៉េជាប្រទេសភ្ញៀវពិសេស។
ពិព័រណ៍ចិន-អាស៊ានលើកទី១២នេះ ប្រព្រឹត្តិទៅពីថ្ងៃទី១៨ ដល់២១កញ្ញា ដោយមានស្តង់ប្រមាណជាង៥៥០០ស្ដង់ ដែលមាន៨៨ស្តង់ដាក់តាំងបង្ហាញផលិតផលខ្មែរ ចូលរួមពីក្រុមហ៊ុនប្រមាណ៧០ក្រុមហ៊ុន។ ក្រោយបញ្ចប់ការប្រកាសបើកជាផ្លូវការនៃការតាំងពិព័រណ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានអញ្ជើញទស្សនាស្ដង់របស់អាជីវករខ្មែរផងដែរ៕
ការប្រកាសបើកជាផ្លូវការតាំងពិព័រណ៍ចិន-អាស៊ានលើកទី ១២
ភ្ញៀវ និង អាជីវករតម្រង់ជួរ Check in ដើម្បីចូលមើលការតាំងពិព័រណ៍
អត្ថបទ៖ សរ សុគន្ធី រាយការណ៍ពីប្រទេសចិន