តារាសម្ដែង​ជើងចាស់៖ "ក្តី​សង្ឃឹម​នៅ​តែ​មាន​ជានិច្ច​ ចាន់​តារាទី​" លុះ​ត្រា​​អស់​ដង្ហើម

  • 2015-09-21 17:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្តី​សង្ឃឹម​នៅ​តែ​មាន​ជានិច្ច​​ ចាន់​ តារាទី" ពាក្យ​មួយ​ឃ្លា​នេះ​តារា​សម្តែង​ជើង​ចាស់​ ចាន់ តារាទី បាន​ប្រាប់​ Sabay ថា ​ជា​ស្នាម​សាក់​នៅ​ក្រោយ​ខ្នង​ហើយ​​តំណាង​ឲ្យ​ក្តី​សង្ឃឹម​ដែល​មាន​ក្នុង​ចិត្ត​ជានិច្ច​ លុះ​ត្រា​តែ​អស់​ដង្ហើម​។

 

“ចាស​អូន ស្នាម​សាក់​បង​ហ្នឹង​​​​បានន័យ​ថា ក្តី​សង្ឃឹម​នៅ​តែ​មាន​ជានិច្ច​ លុះ​ត្រា​ណា​អស់​ដង្ហើម​ហើយ​ ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា There is always all hope Chan Daraty"។ ចាន់ តារាទី ថ្លែង​។

 

 

តារា​រូប​នេះ​បន្ត​ទៀត​ថា​ ស្នាម​សាក់​​នៅ​ក្រោយ​ខ្នង​មិន​មែន​ត្រឹម​តែ​សម្រាប់​លើក​ទឹកចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ទេ ចាន់​ តារាទី​ និយាយ​ទៅ​កាន់​ក្មេងៗ​ជំនាន់​ក្រោយ​ ថា​ កុំ​ឲ្យ​អស់​សង្ឃឹម​នៅ​ក្នុង​ជីវិត​ ដរាប​ណា​នៅ​មាន​ដង្ហើម​ត្រូវ​ព្យាយាម​ធ្វើ​អ្វី​មួយ​ឲ្យ​អស់​ពី​ចិត្ត។

 

តារាសម្ដែង​ជើងចាស់​រូប​នេះ​ និយាយ​ទៀត​ថា​ ជា​ចំណង់​ចំណូល​ចិត្ត​ ហើយថា ការសាក់បែប​នេះ​ ​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ សំខាន់​លើ​បុគ្គល​រៀង​ខ្លួន​តែ​ប៉ុណ្ណោះ​។ ម៉្យាង​ទៀត​ មាន​បណ្ដា​អ្នក​តូច-​អ្នក​ធំ​ជា​ច្រើន​បាន​សួរ​ពី​រឿង​ស្នាម​សាក់​នេះ ប៉ុន្តែ​ តារាស្រី​ពូកែ​ស្រក់ទឹកភ្នែក ឆ្លើយ​តប​ដោយ​សម្អាង​លើ​ហេតុ​ផល​ថា​ មនុស្ស​មិន​អាច​វាយ​តម្លៃ​លើ​សម្បក​ក្រៅ​បាន​ទេ។​​

 

 

"រឿង​ សាក់​គឺ​បង​ចូល​ចិត្ត​ ព្រោះ​វា​មិន​មែន​ជា​រឿង​អាក្រក់​អី​ទេ​ មនុស្ស​ម្នាក់​ៗ​មិន​អាច​វាយ​តម្លៃ​តែ​សម្បក​ក្រៅ​បាន​ទេ ។ ដូច​អ្នក​ខ្លះ​ មាន​រូប​រាង​ស្អាត​ ស្លៀក​ពាក់​សមរម្យ​ ប៉ុន្តែ​ចុង​បញ្ចប់​ជា​ចោរ​​ទៅ​វិញ។ ​ហើយ​អ្នក​ខ្លះ​ទៀត​ គេ​មាន​សាក់​ពេញ​ខ្លួន​ ប៉ុន្តែ​មិន​ប្រាកដ គេ​ជា​មនុស្ស​អាក្រក់​នោះ​ទេ អ៊ីចឹង​សូម​បង​ប្អូន​ទាំង​អស់​ឈប់​ប្រកាន់​គំនិត​ថា ​ឲ្យ​តែ​អ្នក​ សាក់​ដឹង​តែ​មិន​ល្អ​ទៅ"។ តារាទី ថ្លែង។​​​

 

 

អត្ថបទ៖ ថា ម៉ាលីដា ​​