៤ ចំណុចសំខាន់ៗពីបារខែមភ្នំពេញ ២០១៥
- 2015-09-21 16:06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចសំខាន់ៗពីបារខែមភ្នំពេញ ២០១៥
ចន្លោះមិនឃើញ
បារខែមភ្នំពេញ ២០១៥ ជាព្រឹត្តិការណ៍ជួបជុំនៃក្រុមអ្នកជំនាញបច្ចេកវិទ្យា ច្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំអាជីវកម្ម សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ជុំវិញ បច្ចេកវិទ្យា អាជីវកម្ម និងការអភិវឌ្ឍន៍អាជីព ក៏ដូចជាការត្រៀមខ្លួនសម្រាប់ សមាហរណកម្ម អាស៊ាន ២០១៥ ខាងមុខ។
ព្រឹត្តិការណ៍បារខែមឆ្នាំនេះនឹងមានប្រធានបទជាច្រើនទាក់ទងនឹងចំណុចទាំង៤ខាងក្រោម៖
1. បច្ចេកវិទ្យា | Technology ចែករំលែកបទពិសោធន៍នាយុគសម័យចុងក្រោយ ចង់ដឹងថាមានរបកគំហើញអ្វីថ្មីៗ និងភាពជោគជ័យអ្វីខ្លះ ទាក់ទងនឹងវិស័យបច្ចេកវិទ្យា។ ស្នាដៃថ្មីៗរបស់កូនខ្មែរជាច្រើន នឹងត្រូវលើកយកមកបង្ហាញនៅក្នុងព្រឹត្តិការណ៍បារខែម រួមទាំងវាគ្មិនល្បីៗ អ្នកជំនាញៗ ជាច្រើនរូប ដែលមានបទពិសោធន៍ ច្រើនក្រាស់ក្រែលទាក់ទងនឹងវិស័យបច្ចេកវិទ្យា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
2. អាជីពការងារ | Career Development ការកសាងគ្រឹះរឹងមាំសម្រាប់អាជីពការងារ ជាចំណុចសំខាន់ នៅថ្ងៃព្រឹត្តិការណ៍បារខែមអ្នកចូលរួមនឹងមានឱកាសជួបជាមួយអ្នកជំនាញធនធានមនុស្សសម្រាប់វិស័យបច្ចេកវិទ្យា អ្នកជោគជ័យក្នុងការងារ អ្នកឯកទេស និងទំនាក់ទំនង នឹងមកចែករំលែកបទពិសោធន៍ជាក់ស្ដែង ការផ្តល់អនុសាសន៍ យុទ្ធសាស្ត្រ ក្នុងអាជីពការងារ ការស្វែងរកការងារ ឬអាហារូបករណ៍។
3. រចនា ច្នៃប្រឌិត | Creative ការរចនា ច្នៃប្រឌិត ស្នាដៃសិល្បៈ ដែលមានមានទឹកដៃយ៉ាងប៉ិនប្រសប់ គួបផ្សំជាមួយនឹងគន្លឹះ បច្ចេកទេស វិធី និងជំនាញផ្សេងៗក្នុងបច្ចេកវិទ្យាសម័យទំនើប វប្បធម៌ អ្នកចូលរួមនឹងជួបជាមួយ អ្នកមានជំនាញច្បាស់ នឹងមកធ្វើការចែករំលែក នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ លោកអ្នកក៏មានឱកាស សម្រាប់ការបង្ហាញបង្អួតស្នាដៃរបស់លោកអ្នក ឲ្យគ្រប់គ្នាបានឃើញ។
4. សហគ្រិនភាព | Entrepreneurship អ្នកចាប់ផ្ដើមជំនួញដំបូង អ្នកជំនួញ តែងតែចូលរួមក្នុងព្រឹត្តិការណ៍បារខែមដើម្បីទំនាក់ទំនងជំនួញ និងផ្ដោះផ្ដងយោបល់ សម្រាប់អភិវឌ្ឍជំនួញរបស់ពួកគេ ជាឱកាសសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមសម្រាប់ភាពជាសហគ្រិន និងស្តាប់នូវបទពិសោធន៍នៃភាពជោគជ័យ ភាពបរាជ័យផ្សេងៗគ្នា ។ ក្រៅពីបទបង្ហាញនៃការចែករំលែកចំណេះដឹង ក៏មានការតាំងពិព័រណ៍បង្ហាញស្នាដៃនៃដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ សេវាកម្មនិងកម្មវិធីកុំព្យូទ័រ ទូរស័ព្ទ Robotics, Drone បច្ចេកវិទ្យាសិល្បៈ ជាដើម។
1.សម្រាប់លោកអ្នកចង់ចុះឈ្មោះដើម្បីធ្វើបទបង្ហាញ តំណ ៖ goo.gl/58TIfD 2.សម្រាប់ចុះឈ្មោះចូលរួម និងមានឱកាសទទួលបានអាវយឺត តំណ៖ https://barcamppp15.eventbrite.com/ 3. សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវការ ស្តង់ពិព័រណ៍ឥតគិតថ្លៃ (ចំនួនមានកំណត់) សូមបំពេញពាក្យតាមតំណ៖ goo.gl/dHJtMd
សម្រាប់ព័ត៌មានបន្ថែម លោក ជី សុផាត, អ្នករៀបចំកម្មវិធី Email: info@barcampphnompenh.org Mobile: 077 590 555