ទីក្រុងស្រស់ឆើតឆាយរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានឆ្នាំនេះ គឺរាជធានីភ្នំពេញ
- 2015-09-21 17:01:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងស្រស់ឆើតឆាយរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានឆ្នាំនេះ គឺរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ពន្លានៃទីក្រុងដ៏ស្រស់ឆើតឆាយរបស់ប្រទេសនីមួយៗក្នុងតំបន់អាស៊ានត្រូវបានបង្កើតឡើងក្នុងពិធីតាំងពិព័រណ៍ចិន-អាស៊ាន ក្នុងគោលដៅពង្រឹងសហប្រតិបត្តិការរវាងចិន និង តំបន់អាស៊ាន ក៏ដូចជាដើម្បីបង្កើនទំនាក់ទំនងប្រទេស និង ប្រទេស និងក្នុងទីក្រុងដ៏ឆើតឆាយរបស់ប្រទេសទាំងនោះ និងបង្ហាញពីភាពរីកចម្រើននៃទីក្រុងទាំងនោះតំណាងឲ្យប្រទេសនីមួយៗផង។
ខាងក្រោមគឺជារូបភាព ពន្លារាជធានីភ្នំពេញ បង្ហាញខ្លួននៅក្នុងពិព័រណ៌ចិន-អាស៊ាន
សម្រាប់ប្រទេសកម្ពុជាយើងឆ្នាំនេះ បានជ្រើសរើសរាជធានីភ្នំពេញធ្វើជាទីក្រុងដ៏ទាក់ទាញ និងស្រស់ឆើតឆាយ ខណៈដែលឆ្នាំទៅមិញ ខេត្តព្រះសីហនុត្រូវបានជ្រើសរើស។ នេះជាលើកទី៣ហើយដែលរាជធានីភ្នំពេញត្រូវលើកមកជាទីក្រុងដ៏ស្រស់ឆើតឆាយរបស់ខ្មែរ។
ខ្លោងទ្វារព្រះបរមរាជវាំង ផ្ទះបុរាណ និងកប៉ាល់ដឹកទំនិញគឺជាពន្លាតំណាងឲ្យរាជធានីភ្នំពេញ ដែលទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យចូលមកទស្សនានិង ថតរូបមិនអាចរំលងបាន។
ថ្ងៃនេះ គឺជា ថ្ងៃចុងក្រោយការតាំងពិព័រណ៍ចិន-អាស៊ានលើកទី១២ សូមទស្សនាពន្លានៃប្រទេសផ្សេងទៀតនិងប្រទេសចិនដែលជាម្ចាស់ផ្ទះ៖
ចិន
Hong Kong
ថៃ
ឡាវ
វៀតណាម
សិង្ហបុរី
ហ្វីលីពីន
មីយ៉ាន់ម៉ា
ឥណ្ឌូណេស៊ី
ប្រ៊ុយណេ
អត្ថបទ៖ សរ សុគន្ធី រាយការណ៍ពីប្រទេសចិន