សៀវភៅក្បាច់គុនរបស់ លី ស៊ាវឡុង ប្រកាសលក់ដេញថ្លៃក្នុងតម្លៃ ៨ ម៉ឺនដុល្លារ
- 2015-09-21 21:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀវភៅក្បាច់គុនរបស់ លី ស៊ាវឡុង ប្រកាសលក់ដេញថ្លៃក្នុងតម្លៃ ៨ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
សៀវភៅគន្លឹះក្បាច់គុនរបស់តារាភាពយន្តហុងកុង Bruce Lee (លី ស៊ាវឡុង) ត្រូវបានប្រកាសលក់ដេញថ្លៃនៅចក្រភពអង់គ្លេស។
ផ្អែកតាមគេហទំព័រ West Capital News បានឲ្យដឹងថា ថ្មីៗនេះមជ្ឈមណ្ឌលមួយនៅអង់គ្លេស ប្រកាសលក់ដេញថ្លៃសៀវភៅគន្លឹះក្បាច់គុន របស់លី ស៊ាវឡុង ក្នុងតម្លៃ ៥២០០០ ផោន( ៨ម៉ឺនដុល្លារ)។
យោងតាមប្រភព សៀវភៅក្បាច់គុននេះ ផ្អែកតាមក្បាច់ Wing Chun និង Praying Mantis ដែលត្រូវបានសរសេរនិងគូរឡើងដោយដៃ លី ស៊ាវឡុង ផ្ទាល់។ ដោយសារហេតុនេះ អ្នកដាក់លក់ដេញថ្លៃបានប្រាប់ថាវាមានតម្លៃនិង គួរតែចែកចាយឲ្យបានទូលំទូលាយ។
ពេលនៅមានជីវិត សៀវភៅនេះត្រូវបានអតីតតារាភាពយន្តផ្ញើទុកនៅ ជំនួយការរបស់ខ្លួន គឺលោក Kimura ជាច្រើនឆ្នាំ។ ទើបតែក្នុងពេលកន្លងមក លោក Kimura មានបំណងចង់ផ្សព្វផ្សាយវាឲ្យបានទូលំទូលាយទើបបញ្ជូនទៅកាន់អ្នកដេញថ្លៃទាំងនេះ។
នៅពេលមានអាយុ ១២ ឆ្នាំ លី ស៊ាវឡុង ចាប់ផ្ដើមតាមលោកគ្រូ Yip Man មេបក្ស Wing Chun ដើម្បីហាត់ក្បាច់គុន។ រវាងឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៥៦ តារាសម្ដែងនេះត្រូវធ្វើដំណើរពីអាមេរិក ទៅហុងកុង ជាញឹកញាប់ដើម្បីរៀនក្បាច់គុនពីលោកគ្រូរបស់ខ្លួន។
មនុស្សមួយចំនួនបាននិយាយថា រហូតដល់ពេលស្លាប់លោកគ្រូ Yip Man នៅតែមិនទាន់បង្រៀនអស់ក្បាច់គុនដល់កូនសិស្សល្បីឈ្មោះនេះរបស់ខ្លួនទៅទៀតព្រោះអ្នកទាំងពីរមានគម្លាតភូមិសាស្ត្រឆ្ងាយពេក។ ក្រោយមក លី ស៊ាវឡុង បានបង្កើតក្បាច់គុន Jeet Kune Do ដោយផ្អែកលើក្បាច់គុន Wing Chun។
អ្នកគាំទ្រ លី ស៊ាវឡុង គិតថាការលក់សៀវភៅនេះជាសាធារណៈជារឿងដែលគួរធ្វើដើម្បីក្បាច់គុនដែល លី ស៊ាវឡុង ច្នៃឡើងមិនត្រូវបាត់បង់៕
ចុចអាន៖កម្រងរូបភាពចាស់ៗរបស់តារាក្បាច់គុន លី ស៊ាវឡុង ដែលគេកម្របានឃើញ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ dailymail