ចិន​សាង​សង់​តំបន់​ពិសោធន៍​សំខាន់​តុងស៊ីង​ត​ភ្ជាប់​ទៅ​​ប្រទេស​អាស៊ាន​​

  • 2015-09-21 21:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​តុងស៊ីង​ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​តែមួយ​គត់​ ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្ពោះ​ទៅ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ ដោយ​រួម​មាន​ទាំង​កម្ពុជា​ផង​។ ជាមួយ​នឹង​អំណោយ​ផល​ពី​ធម្មជាតិ​នូវ​តំបន់​ដី​គោក និង ​ឆ្នេរ​សមុទ្រ​ តំបន់​ពិសោធន៍​សំខាន់​តុងស៊ីង​សម្រាប់​ការ​អភិវឌ្ឍ និង ​បើកចំហ (the Guangxi Dongxing Key Experimental Zone for Development and Opening-up) របស់​ខេត្ត​គ័ងស៊ី ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​​ផ្លូវ Express Way ផ្លូវ​រថភ្លើង​​ល្បឿន​លឿន និង​កំពង់ផែ​ជា​ច្រើន​ដែល​អាច​តភ្ជាប់​ចិន​ និង​អាស៊ាន​បាន​យ៉ាង​ល្អ​ប្រសើរ​។

 

 

លោក Jin Xiangjun ​សមាជិក​គណៈកម្មការ​ការងារ​នៃ​ Dongxing Experimental Zone បាន​ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​ការ​លើក​កម្ពស់​ការ​វិនិយោគ​ពិសេស​សម្រាប់​តំបន់​ពិសោធន៍​សំខាន់​តុងស៊ីង​សម្រាប់​ការអភិវឌ្ឍ និង​បើកចំហ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​អន្តរជាតិ​ណាន​នីង​ថា តំបន់​នេះ​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​ចំនួន​៥ ​គឺ ការ​ស្ថាបនា​មជ្ឈមណ្ឌល​ត​ភ្ជាប់​តំបន់​ដី​គោក និង​សមុទ្រ​ថ្មី ការ​បង្កើត​បណ្តាញ​ឧស្សាហកម្ម​កាត់​ព្រំដែន ការ​​ជំរុញ​វិស័យ​ភស្តុភា​ពាណិជ្ជកម្ម ការ​បង្កើត​មជ្ឈមណ្ឌល​ចែកចាយ និង​​ការ​បង្កើត​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​វប្បធម៌។

 

ក្នុង​សន្និសីទ​នេះ​ដែរ គម្រោង​វិនិយោគ​ចំនួន​១៨​បាន​ត្រូវ​ចុះ​ហត្ថលេខា​ដែល​មាន​ទំហំ​ទឹកប្រាក់​ ១២,៧៥៨ពាន់លានដុល្លារ។ គម្រោង​ទាំងនោះ​រួម​មាន​កសិកម្ម ថាមពល​ថ្មី វប្បធម៌​ទេសចរណ៍ កីឡា ការ​អភិវឌ្ឍជលផល ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ការ​កែ​ច្នៃ​ម្ហូប​អាហារ។

  ដោយ៖ សរ សុគន្ធី​ រាយការណ៍​ពី​ប្រទេស​ចិន​