iPhone ជំនាន់​​ថ្មីតម្លៃ​ថោក​ជាង​​ស៊េរី​មុន​ចាប់​ពី ៨០០ ដុល្លារ​នៅ​​ទីផ្សារ​កម្ពុជា

  • 2015-09-25 18:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ស៊េរី​ថ្មី iPhone 6S/ 6S Plus ដែល Apple ប្រកាស​ដាក់​លក់​នៅ​អាមេរិក​ព្រឹក​នេះ​តាម​ប្រភព​ហាង​ក្នុង​ស្រុក​ប្រាប់ថា​ ទូរសព្ទ​ស៊េរី​ថ្មី​​​​​នេះ​​សម្រាប់​ការ​បើក​​ទីផ្សារ​លក់​​​ដំបូង​​​​នឹង​​មិន​អាច​លក់​បាន​ខ្ពស់​​​ទេ ​​បើ​ធៀប​ការ​​ដាក់​​លក់ iPhone ស៊េរី​មុន​។

 

 

លោក សុខ លី ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី​ប្រាប់​ថា ដោយសារ​តែ iPhone ស៊េរី​ថ្មី​មិន​​សូវ​មាន​​ការ Update រូបរាង​ដែល​​ធ្វើ​ឲ្យ​អតិថិជន​​មិន​សូវ​ចាប់​​អារម្មណ៍​ ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​លក់​​ក៏​មិន​អាច​បាន​ខ្ពស់​​​ដូច​ស៊េរី​មុន​។

 

“កាល iPhone 6 ចេញ​​ដំបូង​តម្លៃ​លក់​​ចាប់​ពី ១១០០ ដុល្លារ ប៉ុន្តែ iPhone 6S ស៊េរី​ថ្មី​តម្លៃ​លក់​​ចាប់​ពី ៩០០ ដុល្លារ​សម្រាប់​ទំហំ 16 GB”។

 

ចំណែក​ម្ចាស់​ហាង​លក់​ទូរសព្ទ ខេធិច ក៏​ឲ្យ​ដឹង​ដូច​គ្នា​នេះ​ដែរ​ថា iPhone ស៊េរី​ថ្មី​​នេះ​​មិន​អាច​លក់​ខ្ពស់​ដូច​ស៊េរី​មុន​បាន​ទេ។

 

iPhone 6S អាច​តម្លៃ​លក់​ចាប់​​ពី​ជាង ៨០០ ដុល្លារ និង 6S Plus តម្លៃ​អាច​ជាង ៩០០ ដុល្លារ ដែល​ទាប​ជាង​កាល​ចេញ​លក់​ iPhone ស៊េរី​មុន​។

 

យ៉ាង​ណា​លោក​ថា អតិថិជន​អាច​ស្វែង​រក​បាន​ច្រើន​ជាង​មុន ដោយសារ​តែ iPhone ស៊េរី​​ថ្មី​បាន​នាំ​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន រួម​ទាំង​មាន​ពណ៌​​កាន់​តែ​ច្រើន​សម្រាប់​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់។

 

បើ​តាម​ប្រភព​ពី​ហាង​នានា​ប្រាប់​ថា iPhone ស៊េរី​ថ្មី​អាច​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​យប់​នេះ និង​យូរ​បំផុត​នៅ​​ព្រឹ​កស្អែក​៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី