ឆាគ្រឿងខ្យងឆ្ងាញ់ទាល់តែលិឍដៃ!
- 2015-09-27 20:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាគ្រឿងខ្យងឆ្ងាញ់ទាល់តែលិឍដៃ!
ចន្លោះមិនឃើញ
រៀងរាល់ចុងសប្ដាហ៍ Sabay តែងបង្ហាញវិធីធ្វើម្ហូបងាយសាមញ្ញ ហើយរសជាតិឆ្ងាញ់ មិនថាប្រុស មិនថាស្រី សុទ្ធតែអាចធ្វើបានទាំងអស់។ លើកនេះ ម្ហូបមួយមុខទៀតដែលបង្ហាញជូនខាងក្រោម មានឈ្មោះថា "ឆាគ្រឿងខ្យង" ខណៈដែលខ្ចៅខ្យងក៏ពេញនិយមក្នុងចំណោមយុវវ័យគួរសមដែរ។
"ឆាគ្រឿងខ្យង" អាចញ៉ាំលេងជ្រលក់ទឹកត្រីម្ទេសក្រូចឆ្មាទទេក៏បាន ហើយកាន់តែឆ្ងាញ់ ប្រសិនបើអ្នកយកមកធ្វើជាម្ហូបញ៉ាំជាមួយបាយ។ មុខម្ហូបដ៏សាមញ្ញមួយនេះ រសជាតិមិនធម្មតាឡើយ។ បើមិនជឿសាកល្បងមើលទៅ!
គ្រឿងផ្សំ៖
• ខ្យង ១គីឡូ
• ម្ទេស ៥គ្រាប់
• ទឹកត្រី ១ស្លាបព្រា ស្ករស កន្លះស្លាបព្រា ម្សៅស៊ុប ឬ ប៊ីចេង១ចុងស្លាបព្រាកាហ្វេ ប្រេងខ្យង ១ចុងស្លាបព្រាកាហ្វេ
• គល់ស្លឹកគ្រៃ ៣ គល់
• ស្លឹកក្រូចសើច ៥សន្លឹក
• ខ្ទឹមស ៤ កំពឹស
• រំដេង ១ដុំ ល្មៀត កន្លះដុំ
• សណ្ដែកដី ១ខាំ
សូមមើលវីដេអូរបៀបធ្វើទាំងអស់គ្នា៖
អត្ថបទ៖ សុខអូន