iPhone 6S/6S Plus ធ្លាក់ថ្លៃទាបបំផុតក្រោយចេញលក់មិនដល់មួយសប្តាហ៍
- 2015-09-28 21:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6S/6S Plus ធ្លាក់ថ្លៃទាបបំផុតក្រោយចេញលក់មិនដល់មួយសប្តាហ៍
ចន្លោះមិនឃើញ
ក្រោយពេញបញ្ចេញលក់លើទីផ្សារមិនដល់មួយអាទិត្យផង iPhone 6S/6S Plus បានបន្តធ្លាក់ថ្លៃទាបបំផុតនៅថ្ងៃនេះ។ នេះបើតាមហាងឆេងដែល Sabay ទទួលបាននៅម៉ោងជាង ១ រសៀលនេះ។
iPhone ដែលមានច្រើនពណ៌ច្រើនទំហំ ស៊េរីខ្លះបានធ្លាក់ថ្លៃជាង ១០០ ដុល្លារ។ តាមម្ចាស់ហាងលក់ទូរសព្ទដ៏ធំមួយកន្លែងប្រាប់ថា ការធ្លាក់ថ្លៃខ្លាំងនេះដោយសារមិនសូវមានតម្រូវការពីអតិថិជន និងណាមួយដោយសារមានការលក់ប្រកួតប្រជែងគ្នាពីហាងនានា។
តាមម្ចាស់ហាងខាងលើបន្ថែមថា តម្លៃអាចនឹងមានការធ្លាក់ចុះទៀត។
ខាងក្រោមជាតម្លៃដែល Sabay បាន Update នៅម៉ោងជាងមួយរសៀលថ្ងៃនេះ។
សម្រាប់ iPhone 6S
iPhone 6S ពណ៌ប្រផេះទំហំ 16 GB តម្លៃ ៨៥០ ដុល្លារ iPhone 6S ពណ៌ប្រាក់ទំហំ 16 GB តម្លៃ ៨៥០ ដុល្លារ iPhone 6S ពណ៌មាសទំហំ 16 GB តម្លៃ ៩០០ ដុល្លារ iPhone 6S ពណ៌មាសក្រហម ទំហំ 16 GB ៩០០ ដុល្លារ
iPhone 6S ពណ៌មាសក្រហមទំហំ 64 GB តម្លៃ ១១០០ ដុល្លារ iPhone 6S ពណ៌មាសទំហំ 64 GB តម្លៃ ១១០០ ដុល្លារ iPhone 6S ពណ៌ប្រផេះទំហំ 64 GB តម្លៃ ១០០០ ដុល្លារ iPhone 6S ពណ៌ប្រាក់ទំហំ 64 GB តម្លៃ ១០០០ ដុល្លារ
iPhone 6S ពណ៌មាសក្រហមទំហំ 128 GB តម្លៃ ១២០០ ដុល្លារ iPhone 6S ពណ៌មាសទំហំ 128 GB តម្លៃ ១២០០ ដុល្លារ iPhone 6S ពណ៌ប្រផេះទំហំ 128 GB តម្លៃ ១១៥០ ដុល្លារ iPhone 6S ពណ៌ប្រាក់ទំហំ 128 GB តម្លៃ ១១៥០ ដុល្លារ
សម្រាប់ iPhone 6S Plus iPhone 6S Plus ពណ៌ប្រាក់ទំហំ 16 GB តម្លៃ ១១០០ ដុល្លារ iPhone 6S Plus ពណ៌ប្រផេះទំហំ 16 GB តម្លៃ ១១០០ ដុល្លារ iPhone 6S Plus ពណ៌មាសក្រហមទំហំ 16 GB តម្លៃ ១១៥០ ដុល្លារ iPhone 6S Plus ពណ៌មាសទំហំ 16 GB តម្លៃ ១១៥០ ដុល្លារ
iPhone 6S Plusពណ៌ប្រាក់ទំហំ 64 GB តម្លៃ ១២៥០ ដុល្លារ iPhone 6S Plusពណ៌ប្រផេះទំហំ 64 GB តម្លៃ ១២៥០ ដុល្លារ iPhone 6S Plus ពណ៌មាសទំហំ 64 GB តម្លៃ ១៣០០ ដុល្លារ iPhone 6S Plus ពណ៌មាសក្រហមទំហំ 64 GB តម្លៃ ១៣០០ ដុល្លារ
iPhone 6S Plusពណ៌ប្រាក់ទំហំ 128 GB តម្លៃ ១៤៥០ ដុល្លារ iPhone 6S Plusពណ៌ប្រផេះទំហំ 128 GB តម្លៃ ១៤៥០ ដុល្លារ iPhone 6S Plusពណ៌មាសក្រហមទំហំ 128 GB តម្លៃ ១៤៥០ ដុល្លារ iPhone 6S Plusពណ៌មាសទំហំ 128 GB តម្លៃ ១៤៥០ ដុល្លារ
បញ្ជាក់តម្លៃទាំងនេះជាតម្លៃប្រហាក់ប្រហែលអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយនិងអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយនេះ។ ប្រិយមិត្តសាកទាយតម្លៃអាចធ្លាក់ថ្លៃសល់ប៉ុន្មាន?
អត្ថបទ៖ ប៊ុណ្ណារ៉ា