ទស្សនាចម្រៀង១០បទកំពូលៗលើតារាង Billboard សប្ដាហ៍នេះ
- 2015-09-24 22:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាចម្រៀង១០បទកំពូលៗលើតារាង Billboard សប្ដាហ៍នេះ
ចន្លោះមិនឃើញ
បទចម្រៀងរបស់តារាកាណាដា The Weeknd នៅតែមានប្រជាប្រិយភាពខ្លាំងជាងគេដដែលលើតារាងចម្រៀងអាមេរិក Billboard Hot 100 សប្ដាហ៍នេះ។ បើទោះជាបទ "Can't Feel My Face” របស់គេដែលជាបទលេខមួយសប្ដាហ៍មុន បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ប៉ុន្តែបទ "The Hills” របស់គេបានឡើងមកចំណាត់ថ្នាក់លេខមួយវិញ។ ចំណាត់ថ្នាក់លេខពីរគឺបទចម្រៀងថ្មីរបស់តារាចម្រៀងប៉ុប Justin Bieber ចំណែកឯបទលេខ៤គឺ "Watch Me” របស់ Silentó។
ចង់ដឹងថាបទណាខ្លះ ជាប់ចំណាត់ថ្នាក់កំពូលលើតារាង Billboard សប្ដាហ៍នេះសូមទស្សនាខាងក្រោមនេះតែម្ដង៖
១. “The Hills” ច្រៀងដោយ The Weeknd
២. “What Do You Mean?” ច្រៀងដោយ Justin Bieber
៣. “Can't Feel My Face” ច្រៀងដោយ The Weeknd
៤. “Watch Me” ច្រៀងដោយ Silentó
៥. “Good For You” ច្រៀងដោយ Selena Gomez ft. A$AP ROCKY
៦. “Locked Away” ច្រៀងដោយ R. City ft. Adam Levine
៧. “679” ច្រៀងដោយ Fetty Wap ft. Remy Boyz
៨. “Cheerleader” ច្រៀងដោយ OMI
៩. “Hotline Bling” ច្រៀងដោយ Drake
១០. “Lean On” ច្រៀងដោយ Major Lazer & DJ Snake
ចំណាត់ថ្នាក់ទាំងនេះបានមកពីការសរុបទិន្នន័យនៃការលក់អាល់ប៊ុម ការចាក់ផ្សាយតាមវិទ្យុ និងការចាក់ស្ដាប់ និងទស្សនាលើអ៊ីនធឺណិតក្នុងរយៈពេលមួយសប្ដាហ៍ នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ billboard