បុរសម្នាក់សុខចិត្តលួចឡានដើម្បីចូលគុក គេចមុខពីប្រពន្ធ
- 2015-10-05 23:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់សុខចិត្តលួចឡានដើម្បីចូលគុក គេចមុខពីប្រពន្ធ
ចន្លោះមិនឃើញ
បុរសម្នាក់បានសារភាពថាខ្លួនបានប្រព្រឹត្តបទល្មើសលួចឡាន ដើម្បីឲ្យជាប់ទោសនៅក្នុងពន្ធនាគារ អាចគេចមុខពីប្រពន្ធ។
លោក Hayden Vandiver ដែលត្រូវបានចាប់ខ្លួនពីបទលួចឡាន
តាមសារព័ត៌មាន WNCN បានឲ្យដឹងថាបុរសជាចោរលួចឡានខាងលើមានឈ្មោះថា Hayden Vandiver អាយុ៥១ឆ្នាំ មកពីរដ្ឋ Tennessee សហរដ្ឋអាមេរិក។ លោក Vandiver បានប្រាប់ទៅសារព័ត៌មានថាខ្លួនបានទៅលួចគាស់យកឡានសណ្ដោងមួយគ្រឿងរបស់ថៅកែនៅកន្លែងធ្វើការចាស់កាលពីថ្ងៃអាទិត្យចុងខែកញ្ញាកន្លងទៅ។
លោក Vandiver បានបន្តទៀតថាលោកបានញៀនថ្នាំ រួចប្រព្រឹត្តបទល្មើសដូចខាងលើ និងបានបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅកន្លែងធ្វើការចាស់ផង។ នេះគឺមិនមែនត្រឹមតែចង់ធ្វើបាបថៅកែដែលខ្លួនស្អប់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីពិសេសជាងនេះទៀតគឺបុរសនេះចង់ជាប់ទោស ហើយមិនចាំបាច់ជួបមុខប្រពន្ធទៀត។
សកម្មភាពលួចឡានដែលត្រូវកាម៉េរាថតបាន
"នាង (ភរិយា) នឹងសំណាងអាក្រក់ហើយ។ នាងដឹងថាខ្ញុំធ្វើបែបនេះដើម្បីគេចមុខចេញពីនាង។ ចំណែកថៅកែរបស់ខ្ញុំនឹងមករកខ្ញុំ គាត់នៅមិនស្ងៀមទេ ខ្ញុំចូលចិត្តឃើញបែបនេះ"។ នេះជាសម្ដីរបស់លោក Vandiver ប្រាប់ទៅសារព័ត៌មាន។
យ៉ាងណាក្ដី បុរសរូបនេះមិនបានបញ្ជាក់ច្បាស់នោះទេថាហេតុអ្វីបានចង់គេចមុខពីប្រពន្ធដល់ថ្នាក់ហ៊ានជាប់គុកយ៉ាងដូច្នេះ។ សកម្មភាពបទល្មើសរបស់លោក ត្រូវកាមេរ៉ាថតជាប់ ដោយបង្ហាញថាលោកបានលួចឡានសណ្ដោង Dodge 2500 និងរទេះសណ្ដោងពីក្រោយតម្លៃសរុប ៦ម៉ឺនដុល្លារអាមេរិក។ លោកត្រូវបានចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពញៀន លួច និងបំផ្លាញទ្រព្យសម្បត្តិឯកជន៕
ចុចអាន៖ បុរសម្នាក់ ជាប់កំណត់ត្រាពិភពលោក ក្រោយបិទមុខដើរលើខ្សែពួរ ចន្លោះអគារកប់ពពក
ចុចអាន៖ មេជ្រូកកម្សត់ ឈប់ឯកាដោយសារមាន់គក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ mirror